ភ្នំពេញៈ ពេជ្រ អាវីហ្សា ធ្លាប់បានបង្ហើប ប្រាប់ឲ្យដឹងថា នាងមានគម្រោង បើកមុខជំនួញរកស៊ី
ផ្ទាល់ខ្លួនមួយ ក្រៅពីអាជីព ជាអ្នកសិល្បៈ ប៉ុន្តែរហូតមកដល់ ពេលនេះ គម្រោងរបស់នាង មិន
ទាន់លេចចេញ ជារូបរាងស្រួលបួលផង ស្រាប់តែលេចឮព័ត៌មានថ្មី មួយទៀតបានព្រលយថា គូ
ស្នេហ៍របស់នាង ត្រៀមបោះទុនជិត ១០ម៉ឺនដុល្លារ ឲ្យនាងបើក ហាងរកស៊ីមួយ ក្នុងពេលឆាប់ៗ
ខាងមុខនេះ ។

បើតាមប្រភពពី មជ្ឈដ្ឋានមហាជន អ្នកតាមដានសិល្បៈ បានបង្ហើបប្រាប់ឲ្យដឹងថា ក្នុងមួយរយៈ
ពេលចុងក្រោយនេះ គេមិនសូវបានឃើញវត្តមាន កញ្ញា ពេជ្រ អាវីហ្សា បង្ហាញមុខនៅក្នុង វិស័-
យ សិល្បៈប៉ុន្មានទេ ព្រោះថា ពេលនេះនាងកំពុង តែញាប់ដៃញាប់ជើង រៀបចំហាងរកស៊ី ដែល
គូស្នេហ៍របស់នាង បើកឲ្យ ទុកជាកាដូររឹតចំណងស្នេហា កាន់តែផ្អែមល្ហែម សិ្នទ្ធស្នាលជាមួយគ្នា។

ប្រភពខាងលើប្រាប់ទៀតថា បុរសដែលជាគូស្នេហ៍របស់ តារាស្រីសាច់ ម៉ដ្ឋរលោង កញ្ញា ពេជ្រ
អាវីហ្សា ជាបុរសសម្បូរ ទ្រព្យរូបរាងក៏សង្ហាគួរសម ។ អ្វីដែលសំខាន់ គឺបុរសម្នាក់នោះ ស្រឡាញ់
នាងខ្លាំងណាស់ មិនថានាងចង់បានអ្វីឡើយ គឺគេសុខចិត្តឲ្យនាងគ្រប់យ៉ាង ។ ជាក់ស្តែងសង្សារ
បណ្តូលចិត្តរបស់គេ គឺ កញ្ញា អាវីហ្សា មានបំណងប្រាថ្នាចង់ បើកមុខជំនួញនោះ បុរសកំពូលស្នេហ៍
ម្នាក់ ក៏សុខចិត្តបោះទុន ជាច្រើនម៉ឺនដុល្លារ ឲ្យស្រីស្អាតរូបនេះ ដើម្បីផ្គាប់ផ្គន់ចិត្តស្រីល្អ ឲ្យសប្បាយ
ចិត្ត មិនចង់បានអ្វីតបស្នង ចង់បានត្រឹម ការស្រឡាញ់រូបគេ គឺអស់ចិត្តហើយ ។

បើតាមប្រភពដដែល បានបង្ហើបប្រាប់ឲ្យដឹងថា បច្ចុប្បន្ននេះគូស្នេហ៍របស់ ពេជ្រ អាវីហ្សា កំពុង
តែមមាញឹក ដើររកទីតាំងហាងថា កន្លែងណាមួយ មានហ៊ុងស៊ុយល្អ ។ ក្រោយពីរកទីតាំងបាន
ហើយ នឹងរៀបចំ ដោយពួកគេទាំងពីរនាក់មាន គម្រោងបើកសម្ពោធជាផ្លូវការ នៅដំណាច់ ឆ្នាំ
២០១៣ នេះ ។ សម្រាប់ការបើកហាងនេះដែរ គេនៅមិនទាន់ច្បាស់ថា តារាសម្តែង ស្រីស្រស់
រូបនេះ មានបំណងបើកហាងអ្វីឡើយ ដោយប្រហែលជានាង ចង់ឲ្យមានការភ្ញាក់ផ្អើល ហើយ
មើលទៅ។

LookingTODAY បានទាក់ទងទៅតារាសម្តែង កញ្ញា ពេជ្រ អាវីហ្សា នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ
២០១៣នេះ តែទូរស័ព្ទចូល គ្មានអ្នកទទួល ។ ទោះជាយ៉ាងណា ការលើកឡើងថា ស្រីស្រស់
រូបនេះ មានទំនាក់ទំនង លួចបង្កាត់ភ្លើងស្នេហ៍ ជាមួយបុរសម្នាក់នោះ តាំងពីពេលណាទេ ព្រោះ
ថាកន្លង មកម្ចាស់សាម៉ីខ្លួនផ្ទាល់ តែងតែបដិសេធមិនមាន ម្ចាស់គ្រងបេះដូង ទើបតែពេលនេះ
មានប្រភពចេញមុខទម្លាយ អាថ៌កំបាំងនេះឡើងតែម្ដង ៕

ដោយ ៖ LookingTODAY
ផ្តល់សិទ្ធិដោយ ៖ ដើមអំពិល