ភ្នំពេញ៖ ត្បិតតែតារាសម្តែងជើងថ្មី វ័យក្មេងសាច់សទ្រលុកទ្រលន់ នាង ដានី ពេជ្រ ទើបតែឈានជើង ចូលប្រឡូកក្នុងអាជីពអ្នកសិល្បៈ ពុំទាន់មានទីផ្សារសម្តែង ទូលំទូលាយក៏ពិតមែន ប៉ុន្តែថ្មីៗនេះ នាងបានធ្វើឲ្យទស្សនិកជន ទាំងស្រទាប់យុវវ័យជា ច្រើនភ្ញាក់ផ្អើល ចំពោះរូបថត គួរឲ្យគ្រឺតខ្នាញ់ បញ្ចេញដើមទ្រូង ដ៏មូលក្បំបង្អួតគេបង្អតឯង ដើម្បីទាមទារ ចំណាប់អារម្មណ៍ និងការគាំទ្របន្ថែម។

ថ្មីៗនេះ គេបានឃើញ តារាសម្តែង ដានី ពេជ្រ បញ្ចេញរូបថត ជាច្រើនសន្លឹក សុទ្ធសឹងតែជារូបសិចស៊ី ធ្វើឲ្យប្រុសៗលង់នឹងសម្រស់នាង ។ មិនត្រឹមតែប៉ុណ្ណោះ តាមរយៈនៃរូបភាព បញ្ចេញដើមទ្រូងសខ្ចី របស់ ដានី ពេជ្រ នាពេលនេះ ក៏មានការលើក ឡើងថា តារារូបនេះ កំពុងតែបង្ហាញ ពីមហិច្ឆតា ដោយការយកសម្រស់ ទាក់ទាញប្រជាប្រិយភាព និងការគាំទ្របន្ថែមលើ អាជីពសិល្បៈ។

ជុំវិញការបញ្ចេញដើមទ្រូង បង្ហាញភាពសិចស៊ី ដើម្បីស្វែងរកភាពទាក់ទាញ ដោយមិនខ្លាចការរិះគន់ ពីសំណាក់ពន្លក តារាថ្មីកញ្ញា ដានី ពេជ្រ ពេលនេះ បានធ្វើឲ្យមជ្ឈដ្ឋាន អ្នកគាំចោទជាសំណួរថា តើនេះអាចជាចេតនា របស់តារាស្រីវ័យក្មេង ដានី ពេជ្រ មានបំណងទាញការចាប់អារម្មណ៍ ពីមហាជន ឬមួយដើម្បីទាក់ទាញចិត្តកន្លង់ អ្នកមានទ្រព្យឲ្យលង់ស្នេហ៍?

ទោះជាយ៉ាងណាក្តី មកទល់ពេលនេះ តារាសម្តែងវ័យក្មេង និយមសម្ញែងដើមទ្រូងរូបនេះ ពុំទាន់មានការរិះគន់ ពីមហាជនមក លើរូបភាពនេះ ឲ្យនាងក្តៅស្លឹកត្រចៀក ព្រោះតែការស្លៀកពាក់ បែបសិចស៊ីនៅឡើយ។ នៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៤ នេះLooking TODAY មិនទាន់អាចស្វែងរក ការបកស្រាយពីតារាស្រីវ័យក្មេង កញ្ញា ដានី ពេជ្រ បានទេ។ Looking TODAY សង្ឃឹមថា ស្រីស្រស់រូបនេះ និងចេញមុខបកស្រាយពេលក្រោយ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល