ព័ត៌មានអន្តរជាតិ ៖ ក្រោយពីបានដកស្រង់ សម្តីមន្រ្តីផ្លូវការប្រចាំ ប្រទេសរួចមក ទំព័រសារព័ត៌មាន ប៊ី ប៊ីស៊ីបានចេញផ្សាយអោយដឹងថា ជិត ៦០០ នាក់ ហើយ ត្រូវបានគេរាយការណ៍អោយដឹងថា ជាជន រងគ្រោះដែលបានស្លាប់បាត់បង់ជីវិត ដោយ សារតែគ្រោះរញ្ជួយដី វាយប្រហារទៅលើខេត្ត យូណាន របស់ប្រទេសចិន កាលពីថ្ងៃ អាទិត្យ កន្លងទៅនេះ ។

ប្រភពដដែល បន្តអោយដឹងថា កម្លាំងរញ្ជួយ មានឥទ្ធិពលដល់ទៅ ៦,១ រ៉ិចទ័រ បានធ្វើអោយសំណង់ អាគាររាប់រយខ្នង រងនូវការបាក់បែក ដួលរលំ និង បានបណ្តាលអោយមានការបាក់ស្រុតដី ថែមទៀត ផង ។ ក្រសួងកិច្ចការសង្គមស៊ីវិល របស់ប្រទេសចិន បញ្ជាក់បានថា ជារួម ជន រងគ្រោះ ៥៨៩ នាក់ បានស្លាប់បាត់បង់ជីវិត ខណៈ ៩ នាក់ផ្សេងទៀត នៅបន្តបាត់ខ្លួននៅឡើយ ដោយនៅក្នុងនោះជនរង គ្រោះ ២,៤០០ នាក់ផ្សេងទៀត បានទទួលរងនូវរបួសធ្ងន់ ក៏ដូចជា ស្រាល ។

មិនត្រឹមតែ មានការបំផ្លិចបំផ្លាញ នូវហេដ្ឋារចនាសម្ព័ន្ធ ក៏ ដូច ជា សម្លាប់អាយុជីវិត រាប់រយនាក់នោះ ទេតែនៅក្នុងនោះ ផ្ទៃដីដាំដុះ រាប់រយហិកតា ក៏រងនូវការខូចខាត ដូចគ្នាដែរ ទន្ទឹមនឹងគ្នានេះ មានការ ព្រួយបារម្ភ ថាអាចនឹងមានការរាំងស្ទះផ្លូវទឹក បន្ទាប់ពីកំទេចកំទី សំណង់ បាក់បែកមួយចំនួន ធ្លាក់ ចូលទៅក្នុងផ្ទៃទឹក ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី