ភ្នំពេញ៖ តារាសម្តែងស្រីសាច់ខ្ចី ល្បីឈ្មោះ ដោយសារ រឿងអាស្រូវស្នេហា កញ្ញា វណ្ណ ម៉ូនីកា ថ្មីៗនេះ បានសរសេរ សារ បង្ហោះលើទំព័រ សង្គមហ្វេសប៊ុក ដោយបានបង្ហាញពីការព្រួយបារម្ភ លើសុវត្ថិភាពផ្ទាល់ខ្លួន ខណៈមាន ជនសង្ស័យមួយក្រុម បាននាំគ្នាទៅអង្គុយចាំ (ឃ្លាំមើល) នៅខាងមុខផ្ទះរបស់នាង កាលពីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥ កន្លងទៅនេះ។

តាមរយៈសារ ដែលត្រូវបានតារាសម្តែង សម្តីផ្អែក វណ្ណ ម៉ូនីកា សរសេររួចយកទៅបង្ហោះ នោះបានរៀបរាប់ថា «កាលពីយប់ម្សិលម្ងៃ(១៨ ឧសភា) ខ្ញុំមានហេតុការណ៍ដែលខុសប្លែកពីធម្មតាមួយ គឺនៅមុខផ្ទះរបស់ខ្ញុំ វេលាម៉ោងប្រហែល១.៣០នាទីរំលងអាធ្រាត្រ មានជនសង្ស័យប្រុស៣នាក់ អង្គុយចាំមុខផ្ទះរបស់ខ្ញុំ ដោយខ្ញុំត្រឡប់មកពីកម្ម វិធីជប់លៀង របស់មិត្តភក្តិរបស់ខ្ញុំវិញ..» ។

កញ្ញា វណ្ណ ម៉ូនីកា បានសរសេរបន្តថា «បន្ទាប់ពីឃើញខ្ញុំហើយ ពួកវាមិនព្រមទៅណាសោះ ដោ យមានអារម្មណ៍ប្លែកក្នុងចិត្តភ្លាមៗនោះ ខ្ញុំក៏មិនបានចុះពីលើឡានដែរ ព្រោះខ្ញុំមើលទៅដូចជា មិនសូវស្រួលក៏ខល(ទូរស័ព្ទ) ទៅពូរបស់ខ្ញុំ ហើយឱ្យគាត់ខល ទៅសមត្ថកិច្ចឱ្យ ចុះមកមើល តើពួកវាមានបំណងចង់ធ្វើអ្វីខ្ញុំ តែពេលពួកវាឃើញខ្ញុំ មិនចុះពីលើឡាន ហើយខលទូរស័ព្ទទៀតនោះ ពួកវាក៏ឡើងម៉ូតូ ទៅបាត់ទៅ... !»។

វណ្ណ ម៉ូនីកា បាននិយាយទៀតថា «នេះជាហេតុមួយ ដែលគេប៉ុនប៉ងធ្វើអ្វីខ្ញុំហើយ ព្រោះខ្ញុំគ្មានរឿងជាមួយអ្នកណា មានតែមួយក្រុមទេ ដែលតែងព្រយាមរករឿងខ្ញុំ... តែទោះយ៉ាងណាពូរបស់ខ្ញុំ បានដាក់កាមេរ៉ាសុវត្ថិភាពគ្រប់ជ្រុងផ្ទះហើយ ម្យ៉ាងទៀត គាត់បានរាយការណ៍ ដល់ប៉ូលិសសង្កាត់ផងដែរ ដើម្បីការពារដល់សុវត្ថិភាពខ្ញុំ ទៅថ្ងៃក្រោយ»។

បន្ថែមពីនេះ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥នេះ តារាសម្តែង វណ្ណ ម៉ូនីកា បានប្រាប់គេហទំព័រ LookingTODAY តាមសារអេឡិចត្រូចនិចថា តាំងពីថ្ងៃនោះមក នាងពិតជាបារម្ភ ពីសុវត្ថិភាពផ្ទាល់ខ្លាំងណាស់ ព្រោះគិតថា ពេលនេះអាចមានមនុស្ស ដែលមានបំណងអាក្រក់ កំពុងតាមគំរាមប៉ុនប៉ង ធ្វើបាបខ្លួននាង។ ប៉ុន្តែយ៉ាងណាមិញ នាងនិងពូ ក៏បានរាយការណ៍ប្រាប់ ទៅដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចហើយដែរ អំពីរឿងនេះ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល