ភ្នំពេញ៖ ចាប់តាំងពីតារាស្រី កញ្ញា លី ច័ន្ទសីហា បានជួបប្រទះនឹងស្នេហា មិនសមប្រកប ជាមួយអតីតគូដណ្តឹង កាលពីប៉ុន្មាន ឆ្នាំមុននោះមក គេសង្កេត ឃើញថា តារាស្រីរូបនេះ ហាក់មានភាពរាងចាល នឹងស្នេហាខកបំណង ដោយនាងបានប្រកាស បិទ ទ្វារបេះដូង លែងចង់ទទួលយកស្នេហ៍ថ្មីទៀតឡើយ ។ ប៉ុន្តែអ្វីដែលធ្វើឲ្យ ទស្សនិកជន មានការចាប់អារម្មណ៍ជាថ្មី លើរឿងស្នេហា របស់តារាស្រីរូបនេះ គឺមួយរយៈពេលចុងក្រោយនេះ សីហា បានបង្ហាញ កាយវិការជិតស្និទ ជាមួយបុរសម្នាក់វ័យស្របាលគ្នា ដោយមើលទៅទំនាក់ទំនងរបស់ ពួកគេ ហាក់ដូចជាគូស្នេហ៍ថ្មោងថ្មី ស្រឡាញ់គ្នា មិនចាញ់គូស្នេហ៍ដទៃទេ ។

ក្រោយពី កញ្ញា លី ច័ន្ទសីហា បានរៀបចំពិធីជប់លៀង ខួបកំណើត រួចគេសង្កេតឃើញ ថា នាងហាក់បង្កើនភាពស្និទស្នាល ផ្អែមល្ហែម ជាមួយបុរសម្នាក់ជាកូន អ្នកធំសម្បូរ ទ្រព្យសម្បតិ្ត ដោយជារឿយៗពួកគេ ទាំងពីរនាក់ តែងតែបង្ហាញសារផ្អែមល្ហែមបង្ហោះ ពាសពេញបណ្តាញ ទំនាក់ទំនង សង្គម Facebook រួមជាមួយរូបថតកៀកកើយគ្នា ដោយមើលទៅពួកគេទាំងពីរនាក់ នៅកៀកគិតគ្នា ប្រៀបដូចជាលលកញី ឈ្មោល ។

បើទោះជាតារាសម្តែងពូកែបង្ហូរ ទឹកភ្នែក កញ្ញា លី ច័ន្ទសីហា បានបង្ហាញពីការបណ្តើរគ្នា ទៅដើរលេង និងចូលរួមកម្មវិធីច្រើនជាមួយគ្នា ក៏ពិតមែន តែកន្លងមកនាងធ្លាប់អះអាង ប្រាប់ LookingTODAY ថាសម្ព័ន្ធភាពរបស់ពួកនាង មិនមានអ្វីស៊ីជម្រៅ ឈាន ទៅដល់ចំណងស្នេហាទេ ពោលគឺនាងរាប់អានគ្នា ត្រឹមតែជាមិត្តភក្តិធម្មតា គ្មានអ្វីលើសនោះទេ ។ តែសម្រាប់បុរសម្នាក់ ដែលតាមស្រឡាញ់នាងមានឈ្មោះថា ហ៊ាសេង នោះ គឺនាងទទួលស្គាល់ តែចំណងស្នេហាមួយនេះ គឺនៅត្រឹមការសិក្សាមើលចិត្តគ្នា ឲ្យច្បាស់ជាមុនសិន។

LookingTODAY មិនអាចទាក់ទងទៅ ម្ចាស់សាម៉ីខ្លួន កញ្ញា លី ច័ន្ទសីហា នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ ដើម្បីសាកសួរពីការវិវត្តន៍ នៃចំណងស្នេហ៍រវាងនាង និងបុរសវ័យក្មេង មាឌធំរូបនោះ បានទេ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល