CamNews

ចង់​ឃើញ​នាយ​ ទុយ​ និង​យុគ​ ចិន្តា​សម្តែង​ បែបស្នេហា​ជាមួយ​គា្ន​អត់?​ (Video Inside)

ភ្នំពេញ៖ លោក អ៊ឹង រដ្ឋា ហៅនាយ ទុយ និងអ្នកនាង យុគ ចិន្តាបាន ចាប់ដៃគូធ្វើជា ពិធីករ- ពិធីការិនី អស់រយៈពេល ជាច្រើនឆ្នាំកន្លងមក ហើយពេលនេះ ពួកគេទាំងពីរនាក់ កំពុងតែមាន ឈ្មោះបោះ សំឡេង ប្រចាំកម្មវិធី “តន្ត្រីថ្ងៃអាទិត្យ” ដោយគេកម្រឃើញ ពួកគេទាំងពីរនាក់ បង្ហាញ ភាពសិទ្ធិស្នាល និងមាន ការសម្តែង ជាមួយគ្នាទេ តែពេលនេះ Looking TODAY និងនាំ អារម្មណ៍ទស្សនិកជន ទៅ ទស្សនាឈុតសម្តែង កាយវិការខារ៉ាអូខេមួយ ដែលពួកគេ សម្តែង បែបផ្តោះផ្តង់ស្នេហា ជាមួយគ្នា យ៉ាងសក្តិសម ។

ឃ្លីបវីដេអូខារ៉ាអូខេមួយ ដែលមានរយៈពេល ៤-២៤វិនាទី ដោយនៅក្នុងឃ្លីបនោះ យើងបាន ឃើញ វត្តមាន និងស្តាប់ទឹកដម សំនៀងបកស្រាយ បទចម្រៀង ពិរោះរណ្តំចិត្ត ដោយមានការ បកស្រាយ ពី នាយ ទុយ ក្នុងបទចម្រៀង ក្រោមចំណងជើងថា “មកវិញអូន” ដែលនៅក្នុងបទ ចម្រៀងមួយបទនេះ មានការចូលរួម សម្តែងពី នាយ ទុយ និងអ្នកនាង យុគ ចិន្តា បានពួតដៃគ្នា សម្តែង បទចម្រៀងមួយ បទនេះ ដោយមើលទៅពួកគេ ទាំងពីរនាក់ ហាក់បីដូចជាគូស្នេហ៍ពិត ប្រាកដ ដែលរស់នៅបែកគ្នា ហើយមាន អារម្មណ៍នឹកគ្នា ក៏ច្រៀងបង្ហើរសំនៀង ក្រអួនក្រអៅ បណ្តែតអារម្មណ៍ តាមចង្វាក់ភ្លេង ពិរោះរណ្តំចិត្ត ។

នៅក្នុងបទចម្រៀងមួយ ដែលមានចំណងជើងថា “មកវិញអូន” សម្រាប់ឆ្នាំ ២០១៣ ជាការ បកស្រាយ របស់លោក សំណាង ស៊ុន ដោយមាន ការសម្តែងពីពិធីករ-ពីធីការិនី ប្រចាំស្ថានីយ ទូរទស្សន៍ស៊ីធីអ៊ីន រួមជាមួយអ្នកថតដោយ នាង រ៉ាធួន។ ចង់ដឹងថា ការសម្តែងរបស់ពិធីករ ពិធីការី ដែលធ្លាប់តែកាន់ ក្បាលមេក្រូ ធ្វើជាពិធីករមួយគូនេះ មានការសក្តិសម និងមានការខ្វះខាត ចន្លោះប្រហោងត្រង់ចំនុច ណាខ្លះនោះ? ដូច្នេះមានតែទស្សនា វីដេអូខាងក្រោមទាំងអស់គ្នា៖

<object width="500" height="400" data="http://www.youtube.com/v/QxXQTZ8Mj8k&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/QxXQTZ8Mj8k&rel=1" /></object>

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល