ប្រភពពត៌មានពី Innovation News Daily បានអោយដឹងថា Deeplocal ដែលជាក្រុមហ៊ុនទីផ្សារ
សមិទ្ធិផលបច្ចេកវិទ្យាកំរិតខ្ពស់របស់អាមេរិក ទើបតែបានបង្កើតឡើងនូវទោចក្រយានថ្មីមួយ
ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់អាចបញ្ជារល្បឿនរបស់វាបានតាមរយៈការគិតដោយពឹង
ផ្អែកលើមួកការពារដ៏ពិសេសម្យ៉ាង។
Patrick Miller វិស្វករច្នៃប្រឌិតរបស់ក្រុមហ៊ុន Deeploacal ទទួលភារកិច្ចក្នុងការបង្កើតប្រព័ន្ធ
បញ្ជូនសញ្ញាឥតខ្សែនៅក្នុងមួកការពារសំរាប់ធ្វើការផ្លាស់ប្តូរល្បឿនរបស់ទោចក្រយាន។ រីឯ
Parlee Cycles ជាក្រុមហ៊ុនឯកទេសផលិតនូវសមិទ្ធិផលទោចក្រយានប្រណាំងដែលធ្វើឡើង
ពីធាតុ carbon គឺជាអ្នកបង្កើតតួទោចក្រយានអោយ Deeplocal ។ ប្រព័ន្ធអេឡិចត្រូតនៅក្នុង
មួកការពារមានតួនាទីក្នុងការស្វែងរកសញ្ញាណាមួយដែលផ្តល់ចេញពីខួរក្បាល បន្ទាប់មក
ប្រព័ន្ធនេះនឹងបញ្ជូនសញ្ញាបន្តទៅអោយកុំព្យូទ័រដែលត្រូវបានបំពាក់នៅក្នុងអាវ vest របស់
អ្នកបញ្ជារទោចក្រយាននោះកំពុងពាក់។ Miller បានអោយដឹងថា " កុំព្យូទ័រនឹងបំលែងសញ្ញា
ផ្តល់អោយទាំងនោះទៅជាការបញ្ជារដែលមានលក្ខណៈស្របគ្នា ឧទាហរណ៍ដូចជាការបន្ថយ
ល្បឿន រឺបង្កើនល្បឿនជាដើម។ បន្ទាប់មកទៀតបញ្ជារនេះនឹងត្រូវបានបញ្ជូនបន្តចូលទៅក្នុង
ឧបករណ៍បញ្ជារដ៏តូចដែលនៅក្នុងតួរបស់ទោចក្រយាន ហើយឧបករណ៍នោះដើរតួនាទីសំ
ខាន់ក្នុងការធ្វើអោយមានអន្តរកម្មលើល្បឿនរបស់ទោចក្រយាននោះឯង"។
ឧបករណ៍សំរាប់ធ្វើការបំលាស់ប្តូរល្បឿន បូករួមទាំងខ្សែហ្វ្រាំងផងនោះក៏ត្រូវបានបង្កប់នៅ
ក្នុងតួរបស់ទោចក្រយានផងដែរ។ ហើយតាមអ្នកជំនាញបានអោយដឹងថាដើម្បីអាចអោយ
ការបញ្ជារទោចក្រយាននេះទទួលបានប្រសិទ្ធិភាពខ្ពស់ចៀសវាងប្រព័ន្ធស្វែងរកសញ្ញាយល់
ច្រឡំ និងម្យ៉ាងវិញទៀតល្បឿនរបស់ទោចក្រយាននេះក៏អាចផ្អាកដំណើរការដោយសារប្រតិ
កម្មពីប្រព័ន្ធសេវារបស់ទូរស័ព្ទ រឺក៏ពីកុំព្យួទ័រយួរដៃផងដែរ អាស្រ័យដូច្នេះតំរូវអោយអ្នកប្រើ
ប្រាស់ត្រូវធ្វើការហ្វឹកហ្វាត់ធ្វើការបញ្ញារនៅក្នុងខួរក្បាលអោយបានល្អិតល្អន់បំផុត៕
ប្រភព៖ Innovation News Daily
ដោយ៖ រដ្ឋា