Cheong-Choon Ng អតីតវិស្វកររបស់ក្រុមហ៊ុន Nissan Motor នៅអាមេរិក បានរកឃើញវិធីរក
ប្រាក់ពីការលក់ខ្សែកៅស៊ូចម្រុះពណ៌ ដើម្បីត្បាញជាខ្សែដៃ តម្លៃ ១៧ដុល្លារអាមេរិក។ ប្រភេទ
របស់លេងនេះ ត្រូវបានកុមារអាមេរិក ចូលចិត្តយ៉ាងខ្លាំង ហើយក្នុងរយៈពេលពីរឆ្នាំកន្លងមក
ផលិតផលនេះត្រូវលក់ចេញ រាប់លានឈុត។

Cheong-Choon Ng អ្នកបង្កើតក្រុមហ៊ុន Rainbow Loom លក់ខ្សែកៅស៊ូ

ទំព័រ CNN បានចេញផ្សាយថា កុមារនៅពាសពេញប្រទេសអាមេរិក កំពុងតែនាំគ្នាសប្បាយជា
មួយល្បែងត្បាញខ្សែកៅស៊ូ ដែលមានពណ៌ស្រស់ស្អាត ជាខ្សែដៃ។ កៅស៊ូដែលមានយីហោ
Rainbow Loom ក្នុងមួយឈុតៗ ត្រូវបានគេលក់ក្នុងតម្លៃ ១៧ដុល្លារ ដោយរួមមានខ្សែកៅស៊ូ
ចំនួន ៦០០កង និងមានពណ៌គ្រប់ប្រភេទ រួមនិងឧបករណ៍ត្បាញផងដែរ។ វីដេអូណែនាំអំពីវិធី
ត្បាញក៏ត្រូវបានគេបង្ហោះ និងចែករំលែកនៅពេញអ៊ីនធើរណិត។

Michaels Stores ដែលជាបណ្ដាញលក់សម្ភារៈសិប្បកម្មធំមួយនៅអាមេរិក បានទទួលទិញ
ផលិតផលនេះ កាលពីដើមខែ ៨ ហើយពេលនេះ Rainbow Loom ក៏កំពុងតែលក់ដាច់បាន
ច្រើនជាងមុនដល់ទៅ ១០ដង នេះបើតាម Philo Pappas អ្នកគ្រប់គ្រងរងរបស់ក្រុមហ៊ុន ខ្សែ
កៅស៊ូនេះ។

កៅស៊ូកង ដែលមានពណ៌ដ៏ស្រស់ស្អាតនេះ គឺជាគំនិតរបស់ Cheong-Choon Ng ជាអតីត
វិស្វកររបស់ Nissan Motor នៅតំបន់ Detroit អាមេរិក។ ចាប់តាំងពីបានបង្ហាញខ្លួនក្នុងទីផ្សារ
អាមេរិក កៅស៊ូកង រាប់លានឈុត ត្រូវបានលក់ចេញ។

កាលពីបីឆ្នាំមុន Cheong-Choon Ng បានឃើញកូនស្រីរបស់ខ្លួនពីរនាក់ គឺ Teresa អាយុ ១២
ឆ្នាំ និង Michelle អាយុ ៩ឆ្នាំ នាំគ្នាត្បាញកៅស៊ូជាខ្សែដៃ។ ប្រការនេះ ធ្វើឱ្យគាត់នឹកឃើញកាល
ពីខ្លួននៅតូច នៅ Malaysia ដែលកាលណោះគាត់តែងយកកៅស៊ូមកធ្វើជាខ្សែសម្រាប់លោត
លេង។ Cheong-Choon Ng បានយកកៅស៊ូតូចមួយចំនួន ត្បាញជាខ្សែដៃ ប៉ុន្ដែប្រភេទកៅស៊ូ
នេះតូច ធៀបនឹងម្រាមដៃរបស់គាត់។

Rainbow Loom អាចបង្កើតខ្សែដៃដែលមានពណ៌ស្រស់ស្អាត ដោយកៅស៊ូ

ដូច្នេះ Cheong-Choon Ng ក៏បានចូលហ្គារ៉ាស និងបង្កើតឧបករណ៍តម្បាញសាមញ្ញមួយធ្វើអំពី
ឈើ។ ក្រោយក គាត់ក៏ចាប់ផ្ដើមត្បាញជាកង។ ដំបូង កូនៗរបស់គាត់ ហាក់មិនពេញចិត្តប៉ុន្មាន ប៉ុន្ដែនៅពេលបានឃើញល្បឿននៃការត្បាញរបស់ពុក ពួកគេក៏បានប្ដូរការយល់ឃើញ។

នៅពេលទៅសាលារៀន កូនៗរបស់ Cheong-Choon Ng បានសម្លឹងឃើញនូវសក្កដានុពល
ដែលអាចរកប្រាក់បាន បន្ទាប់ពីឃើញមិត្តរបស់ពួកគេចូលចិត្ដឧបករណ៍ដែលពុកបានបង្កើត
ឡើង។ ដូច្នេះ Cheong-Choon Ng ក៏បានសម្រេចចិត្តចំណាយប្រាក់ ១០,០០០ដុល្លារដែលបាន
សន្សំទុកឱ្យកូនរៀន ដើម្បីធ្វើជាដើមទុនដំបូង។

Cheong-Choon Ng បានចំណាយពេល ៦ខែ បង្កើតបាន ២៨ម៉ូដ ដើម្បីជ្រើសយកម៉ូដមួយដែល
ល្អ និងស្អាតជាងគេបង្អស់។ ក្រោយមក គាត់ក៏បានទាក់ទងអ្នកផ្គត់ផ្គង់នៅចិន ហើយបានទទួល
ទំនិញដំបូងនាខែមិថុនា ឆ្នាំ ២០១១ ។ ទំនិញដំបូងនេះ មានទម្ងន់ ជាង ៩០០គីឡូក្រាម។

ផលិតផលនេះមួយឈុត រួមមាន គ្រោងសម្រាប់ត្បាញកៅស៊ូ និងកៅស៊ូ ៦០០កង មានតម្លៃ
១៧ដុល្លារអាមេរិក

ដំបូងឡើយ Rainbow Loom ត្រូវបានលក់ចេញក្នុងល្បឿនយឺតៗ។ នៅពេលគាត់ទៅកាន់ហាង
ទំនិញដើម្បីបញ្ចុះបញ្ចូលម្ចាស់ហាង ពេលខ្លះគាត់ក៏ត្រូវគេដេញតាមរបៀប “ការទូត” ទៀតផង។

ជំហានថ្មីមួយ បានកើតឡើងកាលពីខែកក្កដា ឆ្នាំ ២០១២ នៅពេលហាងមួយរបស់បណ្ដាញ
The Learning Express Toys បានទទួលលក់ផលិតផលរបស់ Cheong-Choon Ng ។ ហាងមួយ
នេះ ថែមទាំងបង្កើតវគ្គបណ្ដុះបណ្ដាលរបៀបត្បាញ ដល់អតិថិជន។

Cheong-Choon Ng និយាយថា ៖ “មានពេលមួយនោះ ហាងមួយរបស់ The Learning Express
Toys បានហៅទូរស័ព្ទមកយើងខ្ញុំ ប្រាប់ថា បានលក់អស់ ២៤ប្រអប់ក្នុងមួយសប្ដាហ៍ ហើយ
ក្រោយមកគឺ ៩៦ប្រអប់ក្នុងមួយសប្ដាហ៍”។ កូនស្រីរបស់ Cheong-Choon Ng គឺ Teresa និង
Michelle សុទ្ធតែយក Rainbow Loom ទៅសាលារៀនដើម្បីឃោសនាដល់មិត្តភ័ក្ដិ។

នៅមុនថ្ងៃបុណ្យណូអែលឆ្នាំ ២០១១ តម្រូវការនៃការលេងល្បែងនេះ បានកើនឡើងខ្លាំង។
Cheong-Choon Ng ឱ្យដឹងថា ៖ “មានការបញ្ជាទិញជាច្រើន ត្រូវបានបញ្ជូនមក ហើយយើងខ្ញុំ
ត្រូវស្វែងរកជំនួយពីគ្រប់កន្លែង”។ ការបញ្ចូលផលិតផលសម្រេចទៅក្នុងប្រអប់ នៅតែត្រូវបាន
ធ្វើឡើងដោយគ្រួសាររបស់លោក។

Michelle កូនស្រីអាយុ ១២ឆ្នាំ របស់ Cheong-Choon Ng កំពុងធ្វើការឱ្យពុកនាង

បើទោះជារកបានប្រាក់រាប់លានដុល្លារ ប៉ុន្ដែ គ្រួសាររបស់ Cheong-Choon Ng មិនបានចាយ
វាយខ្ជះខ្ជាយនោះទេ។ Cheong-Choon Ng នៅតែបើកបររថយន្ដដែលមានអាយុ ១២ឆ្នាំ ចំណែក
ប្រពន្ធរបស់គាត់ ក៏តែងចាំរកទិញរបស់ដែលគេបញ្ចុះតម្លៃ។ ប្រាក់ចំណេញដែលរកបាន ត្រូវ
បាន Cheong-Choon Ng វិនិយោគជាថ្មី ទៅលើ Rainbow Loom និងរកនឹកបង្កើតផលិតផលម៉ូដ
ថ្មី ដើម្បីទាក់ទាញអតិថិជន៕

ដោយ ៖ តារា
ប្រភព ៖ CNN/nytimes