CamNews

នគរបាល ចរាចរ បំភ្លឺករណី យុវជនម្នាក់ បើករថយន្ត បុករះ នៅខណ្ឌដូនពេញ

- អាន ៖ សមត្ថកិច្ចដោះលែងក្មេងស្ទាវ ដែលបើករថយន្តបុករះគេពីម្សិលមិញ (មានវីដេអូ ពេលកើតហេតុ)

ភ្នំពេញ ៖ ក្រោយពីមាន ករណីយុវជនម្នាក់ បើករថយន្ត សេរីទំនើប បុកអ្នកជិះម៉ូតូ តាមដងផ្លូវ ហើយបានបើករត់ អមដោយកម្លាំង នគរបាល និងប្រជាពលរដ្ឋ (អ្នករត់ម៉ូតូឌុប និងក្រុម ក្មេងស្ទាវ) ជិះដេញ តាមពីក្រោយ ដើម្បីឃាត់ រថយន្តនោះ រហូតវាយបំផ្លាញ ខូចរថយន្ត យ៉ាងធ្ងន់ធ្ងរ ហើយត្រូវទទួល រងការរិះគន់ និងវាយប្រហារ ដោយពាក្យសម្តី នៅតាម ប្រព័ន្ធ ទំនាក់ទំនងសង្គម Facebook និងតាមបណ្តាញ សារព័ត៌មាន មួយចំនួននោះ មន្រ្តីនគរបាល ចរាចរ ផ្លូវគោក នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ បានចេញមកបកស្រាយ និងពន្យល់ ទាំងផ្លូវច្បាប់ ចំពោះករណីមួយនេះ ដើម្បីចង់បង្ហាញ ឲ្យច្បាស់ កុំឲ្យមាន ការយល់ច្រឡំបន្តទៀត ។

លោក សែម គន្ធា នាយរងការិយាល័យ ផ្លូវគោក រាជធានីភ្នំពេញ បាននៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៤នេះ បានចេញមក ស្រាយបំភ្លឺគ្រោះ ថ្នាក់ចរាចរណ៍ ដែលបានកើតឡើង កាលពីថ្ងៃទ៩ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ១០និង៣០នាទី នៅចំណុចវិថីព្រះនរោត្តម កែងផ្លូវលេខ ២២៨ បង្កឡើងដោយ រថយន្តម៉ាក TOYOTA CAMRY បរដោយឈ្មោះ ជី វណ្ណារិទ្ធិ ភេទប្រុស អាយុ៣០ឆ្នាំ ដែលសមត្ថកិច្ច បានឃាត់ អ្នកបើកបរ និងរថយន្តបញ្ជូន មកការិយាល័យ នគរបាលចរាចរណ៍ ផ្លូវគោក ។

លោក សែម គន្ធា បានថ្លែងថា ក្រោយពីមានរិះគន់ និងវាយប្រហារ ជាបន្តបន្ទាប់ នៅតាមបណ្តាញ ទំនាក់ទំនង Facebook នោះ ស្នងការនគរបាល រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ បានចាត់ឲ្យ ការិយាល័យ ចរាចរណ៍ ចេញមក បំភ្លឺឡើងវិញ ទាំងផ្លូវច្បាប់ ដើម្បីបំបាត់ការ យល់ច្រឡំ ទាំងនេះ ជៀសវាង ការលើកឡើង ដដែលៗថា នគរបាលជំនាញ ចរាចរណ៍ អនុវត្តខុសនីតិវិធី។

នាយរងការិយាល័យ ចរាចរ រូបនេះ បានលើកឡើងថា «យោងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក (ត្រង់មាត្រា៣៧ បើគ្រោះថ្នាក់ កើតឡើង បណ្តាលឲ្យ ខូចខាត តែទ្រព្យសម្បត្តិ ភាគីទាំងពីរអាច សម្រួលគ្នាបាន ដោយមិនចាំបាច់ សុំអន្តរាគមន៍ពី មន្រ្តីនគរបាល ចរាចរ ឡើយ»។ លោកបានលើកយក មាត្រាដែល៦៤ ចែងថា «បទល្មើស ចរាចរណ៍ ដែលមានលក្ខណៈ ជាបទលហុ ដែលត្រូវផ្តន្ទាទោស ពិន័យអន្តរការណ៍ ជាសមត្ថកិច្ច របស់មន្រ្តី នគរបាលចរាចរ»។

មន្រ្តីនគរបាល ចរាចរ មានសិទ្ធិសម្រុះសម្រួល ក្នងករណី គ្រោះថ្នាក់ ដែលបណ្តាលឲ្យសងតែ សំណងខូចខាត ។ តែបើសិន ជាសម្រុះសម្រួល មិនបានសម្រេច មន្រ្តីនគរបាល ចរាចរ ត្រូវបញ្ជូន សំណុំរឿងនេះ ទៅតុលាការ ។

លោក សែម គន្ធា បានពន្យល់ទៀតថា  ការដោះលែង អ្នកបើកបរ យោង មាត្រា៨០៖ ជនណាបើកបរ បង្កឲ្យមានរបួស អ្នកដទៃដោយអចេតនា ហើយបណ្តាល ឲ្យមានអសកម្ម ធ្វើការងារ ស្មើ ឬលើសពី៨ឆ្នាំ ត្រូវផន្ទាទោស ដាក់ពន្ធនាគារ ពី៦ខែ ទៅ១ឆ្នាំ ពិន័យ ជាប្រាក់ ពី២៥០០០ ទៅ២លានរៀល ដោយអ្នកបើកបរ រថយន្តពុំបង្កឲ្យអ្នកដទៃ មាសស្នាម ឬអសមត្ថាព ធ្វើការងារស្មើ ឬលើសពី៨ថ្ងៃនោះទេ របួសស្រាល បន្តិចបន្តួច បើករត់ ពិនិត្យលើ ស្ថានភាព កន្លែងហេតុ អ្នកបើបរនឹង អាចប្រឈមការ របស់ប្រជាពលរដ្ឋ អាចនឹងរងគ្រោះដល់ អាយុជីវិតទៀតផង ដោយមានសមត្ថកិច្ច អន្តរាគមន៍ទាន់ពេល  ។

ចំពោះព័ត៌មាន សង្គមមួយចំនួន បានចោទប្រកាន់ថា សមត្ថកិច្ចដោះយកខ្សែកញ្ចៀន ពីអ្នកបើកបរ ត្រូវបានលោក សែម គន្ធា បញ្ជាក់ត្រឡប់ទៅវិញថា «ជាការចោទប្រកាន់ មិនត្រឹមត្រូវ ពីព្រោះនៅកន្លែងកើតហតុ ឪពុកអ្នកបើកបរ នៅជាមួយ ហើយជាអ្នកដោះ ទុកដោយខ្លួនឯង» ។

ជាចុងចញ្ចប់ មន្រ្តីនគរបាល ចរាចរ រូបនេះ បានអំពាវនាវ ឲ្យប្រិយមិត្ត Facebook ជួយ Comments ផង ប្រទេសយើងមានច្បាប់ មិនគួរណា មានជនអគតិ ដែលវាយតប់គ្នា តាមផ្លូវសាធារណៈ វាយបំផ្លាញទ្រព្យសម្បត្តិ អ្នកដ៍ទៃ សូម្បីតែសមត្ថកិច្ច អនុវត្តនច្បាប់ហើយ ក៏នៅតាមវាយតាមតប់ តើសីលធម៌សុជីវធម៌ យើងជាខ្មែរដូចគ្នា ទៅណាអស់ហើយ?

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល