បុរសម្នាក់បានសម្លាប់ខ្លួនដោយចងក តាមបង្អួចចេញមកក្រៅក្រោយពេលដែលបានសម្លាប់
ប្រពន្ធនិងម្ដាយក្មេករបស់ខ្លួន នៅស្រុក Bang Sao Thong ខែត្រ Samut Prakan ប្រទេសថៃ
កាលពីថ្ងៃច័ន្ទម្សិលមិញនេះ។
ប៉ូលីសបានប្រាប់ថាគេបានទទួលការរាយការណ៍ពីប្រជាជនដែលថាមាន សាកសព៣នៅក្នុង
ផ្ទះ២ជាន់មួយនៅក្នុងតំបន់ខាងលើ។ សាកសពដែលប៉ូលីសរកឃើញត្រូវបានគេស្គាល់អត្ត-
សញ្ញាណថាជា លោកយាយ Thongsak Panthamat អាយុ ៧០ ឆ្នាំកូនស្រីរបស់លោកយាយ
ឈ្មោះ Thongpoen Booblert អាយុ៤០ឆ្នាំ និងប្ដីរបស់ខ្លួនឈ្មោះ Boon Inna អាយុ៤២ឆ្នាំដោយ
ម្ដាយនឹងកូន ត្រូវបានគេចាក់សាប់ដោយកាំបិត ជាច្រើនកន្លែងឡើងសុះសាច់ ហើយគេក៏រក
ឃើញក្មេងស្រីម្នាក់ផងដែរ ដែលត្រូវបានចាក់សុះដោយកាំបិតតែជាកុសលសំណាងល្អក្មេង
ស្រីនោះមិនទាន់ស្លាប់ទើបគេរូតរះបញ្ជូនទៅមន្ទីរពេទ្យ។ ចំនែកឯសាកសពរបស់ Boon Inna
ត្រូវបានគេរកឃើញចងក សម្លាប់ខ្លួនដោយព្យួរចេញមកក្រៅបង្អួចជាន់ទី១។
បើតាមកោសលវិច្ច័យរបស់ប៉ូលីសបានអោយដឹងថាបុរសម្នាក់នេះបានសម្លាប់ប្រពន្ធនិងម្ដាយ
ក្មេកហើយទើបមកចងកជាក្រោយ។ បើតាមសាក្សីជាអ្នកជិតខាងបានប្រាប់ថា ប្ដីប្រពន្ធគេនេះ
ចាប់ដៃគ្នារស់នៅមកជាង ១០ ឆ្នាំមកហើយដោយក្នុងនោះ Thongpien ជាស្រ្តីមេម៉ាយកូនមួយ
ហើយរយៈពេលប៉ុន្មានខែមកនេះគ្រួសារនេះចេះតែមានបញ្ហារហូតដល់ Thongpien នាងចង់
លែងលះគ្នាប៉ុន្តែ Boon ចេះតែប្រើហិង្សាមកលើនាងណាមួយប្ដីចិត្តឬស្យានេះជាមនុស្សប្រមឹក
ស្រវឹងខួបផង ហើយជាច្រើនលើកច្រើនសារដែល Boon ព្យាយាមរំលោភកូនស្រីចុងរបស់ខ្លួន។
ហើយប៉ុន្មានថ្ងៃមកនេះ Thongpien បានគំរាម Boon ថានឹងប្ដឹងទៅសមត្ថកិច្ចក្នុងតំបន់ប្រសិន
បើ Boon នៅតែបន្តក្នុងការព្យាយាមរំលោភកូនស្រីរបស់ខ្លួន និងប្រើហិង្សាមកលើខ្លួនបន្តទៅ
ទៀត តែយ៉ាងណា Boon បានសុំអង្វរហើយសន្យាថានឹងកែខ្លួនរហូតមកដល់ថ្ងៃច័ន្ទដែលអំពើ
ឃាតកម្មបានកើតឡើងមកលើអ្នកទាំង៣។
ដោយ៖ វឌ្ឍនា
ប្រភពពី៖ bangkokpost