ស្បែកមុខម៉ដ្ឋសភ្លឺរលោង តឹងណែន គឺជាអី្វដែលនារីគ្រប់រូបប្រាថ្នាចង់ដើម្បីបង្កើននូវ ភាពស្រស់ស្អាត ថែមមួយកម្រិតទៀត សំរាប់ខ្លួនឯង និង មនុស្សនៅជុំវិញខ្លួន។ ជាពិសេសនោះ គឺសម្រាប់មនុស្ស ជាទី ស្រលាញ់តែម្តង។ថ្ងៃនេះ យើងសូមណែនាំអ្នក នូវវិធីធ្វើម៉ាសបិទមុខ ងាយៗជួយឱ្យស្បែកសម៉្ឋម ភ្លឺ រលោង និង តឹងណែន បានឆាប់រហ័ស ដោយធម្មជាតិ។

គ្រឿងផ្សំ៖
-ក្រូចឆ្មារ ១ផ្លែ
-ទឹកដោះគោជូរ
-ពងមាន់ ១គ្រាប់
-ទឹកឃ្មុំ

វិធីផ្សំគ្រឿង៖
សូមវាយបំបែកស៊ុតមាន់ យកតែផ្នែកពណ៌ស ដាក់ក្នុងកូនចានមួយ បន្ទាប់មក ចាក់ទឹកដោះគោជូរ ៣ស្លា ព្រាកាហ្វេ ចូលក្នុងកូនចាន រួចដាក់ទឹកឃ្មុំ ចូល ២ស្លាបព្រាកាហ្វេ ចុងក្រោយ ចាក់ទឹកក្រូចឆ្មារ ៤ស្លាបព្រា កាហ្វេចូលក្នុងចាន រួចកូរចូលគ្នាឱ្យសព្វ។

វិធីប្រើប្រាស់៖ សូមយកគ្រឿងផ្សំ ដែលផ្សំរួចខាងលើ មកលាបនៅលើស្បែកមុខ ទុកឱ្យស្ងួតរយៈ១៥ ទៅ ២០នាទី បន្ទាប់មកលាងសំអាតមុខរបស់អ្នក ជាមួយនឹងទឹកក្តៅឧណ្ឌៗ ចេញជាការស្រេច៕

<object width="500" height="300" data="http://www.youtube.com/v/-c4K2zb_R_E&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/-c4K2zb_R_E&rel=1" /></object>

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ youtube