ក្រុមហ៊ុន LG ទើបតែដាក់បង្ហាញវត្តមានសមិទ្ធិផលកុំព្យូទ័រយួរដៃស្រឡាយថ្មីរបស់ខ្លួនមាន
ឈ្មោះថា Xnote A540 ដែលមានសមត្ថភាពអាចបង្ហាញរូបភាពមានទំរង់ជា 3D និងមាន
តំលៃចាប់ពី ១៥០០ ដុល្លាអាមេរិកឡើងទៅក្នុងមួយគ្រឿង។
បណ្តាសមិទ្ធិផល laptop ថ្មីទាំងអស់របស់ LG សុទ្ធតែមានការរចនាសំបកតួធ្វើឡើងពីសារ
ធាតុអាលុយមីញ៉ូមនិងមានអេក្រង់ទំហំ ១៥,៦អ៊ីងនិងបំពាក់នូវប្រព័ន្ធ Speaker 4.1 ដូចគ្នា។
កុំព្យូទ័រយួរដៃ LG A540-H ត្រូវបានបំពាក់ដោយប្រព័ន្ធ webcam វៃឆ្លាតដែលមានសមត្ថភាព
អាចទទួលដឹងពីទីតាំងផ្ទៃមុខរបស់អ្នកប្រើប្រាស់ដើម្បីបង្កើតជា effect 3D ដ៏ស្រស់ស្អាត។
លើសពីនេះទៅទៀតវាថែមទាំងអាចធ្វើការកែប្រែពីរូបភាពធម្មតាអោយមានទំរង់ទៅជា 3D
ទៀតផង។ សមិទ្ធិផលនេះប្រើប្រាស់ chip Intel Core i7, card ក្រាហ្វិក Nvidia GeForce
GT555M និងមានតំលៃចាប់ពី ២០០០ ដុល្លាអាមេរិកឡើងទៅក្នុងមួយគ្រឿង។
ចំណែកឯកំណែ A540 T/D ប្រើប្រាស់អេក្រង់ 3D resolution Full HD ប៉ុន្តែតំរូវអោយប្រើប្រាស់
វ៉ែនតា ដើម្បីអាចមើលបានរូបភាពជា 3D នោះគឺមានតំលៃចាប់ពី ១៥០០ដុល្លាអាមេរិកឡើង
ទៅក្នុងមួយគ្រឿង។
ក្រៅពីសមិទ្ធិផល laptop ទាំងពីរខាងលើ, LG ក៏បានដាក់បង្ហាញវត្តមាននូវគំរូម៉ូដែលថ្មីមួយ
ទៀតមានឈ្មោះថា A540-P ដែលមានរូបសណ្ឋានប្រហាក់ប្រហែលគ្នានឹងគំរូទាំងពីរខាងលើ
ដែរ ប៉ុន្តែអេក្រង់ប្រើប្រាស់បច្ចេកវិទ្យា IPS និងមិនមានមុខងារ 3D នោះឡើយ។ តំលៃរបស់
សមិទ្ធិផលនេះគឺចាប់ពី ១៧០០ ដុល្លាអាមេរិកឡើងទៅក្នុងមួយគ្រឿង៕
ប្រភព៖ Gadgets
ដោយ៖ រស្មី