CamNews

ក្តៅៗ និងទាន់ហេតុការណ៍ ៖ ណាត់វាយ ដណ្ដើមស្រីគ្នា ត្រូវជាប់ខ្នោះ ទាំងពីរនាក់

ភ្នំពេញ ៖ ក្មេងទំនើងពីរនាក់ ដោយសារ តែស្រឡាញ់ស្រីជាន់គ្នា បានណាត់ជួបមុខ ដើម្បីនិយាយរកខុសរកត្រូវនិងចែកឱ្យដាច់ តើនរណាម្នាក់ ជាម្ចាស់ចិត្ដនាងស្រឡាញ់ពិត ប្រាកដ ប៉ុន្ដែនៅពេលដែលពួកគេបានជួបមុខ គ្នានោះ ស្រាប់តែកើតជម្លោះរហូតវាយកាប់ ចាក់គ្នា ក៏ត្រូវបានកម្លាំងសមត្ថកិច្ចចុះទៅ អន្ដរាគមន៍ឃាត់ខ្លួនទាំងពីរនាក់យកទៅឃុំ ខ្លួន ដើម្បីចាត់ការបន្ដតាមផ្លូវច្បាប់ ។

សូមបញ្ជាក់ថា នៅពេលដែលក្មេងទំនើង ទាំងពីរនាក់នេះ ជួបមុខគ្នានោះ គឺស្រីស្នេហ៍ របស់ពួកគេមិនបានមកនោះឡើយ ពោល បានរត់ទៅ ខេត្ដកំពង់ចាម បាត់ ក្រោយពីដឹង ថា ប្រុសទាំងពីរនាក់ ដែលខ្លួនស្រឡាញ់និង ធ្លាប់បានដេកជាមួយ ដឹងរឿងនៅពេលចូល ក្លឹបកំសាន ហើយជួបគ្នានៅក្នុងក្លឹបនោះ ។

មន្ដ្រីនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ បាននិយាយថា ករណីបង្កអំពើហិង្សានោះ រហូតដល់យកពូថៅដេញវាយកាប់គ្នាយ៉ាង អនាធិបតេយ្យបង្ក ឱ្យ មានការភ្ញាក់ផ្អើលកាល ពីវេលាម៉ោងប្រមាណ៨យប់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតនៅមុខផ្សារដីហុយ តាមផ្លូវ លេខ១០១៩ ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

មន្ដ្រីនគរបាលព្រហ្មទណ្ឌបានបញ្ជាក់ថា ក្មេងទំនើងទី១ ឈ្មោះអ៊ុំ ពិសិដ្ឋ អាយុ២៣ ឆ្នាំ មុខរបរបុគ្គលិកសណ្ឋាគារ ស្នាក់នៅផ្ទះ លេខ១៥០ ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងក្មេងទំនើងម្នាក់ទៀត ឈ្មោះជឿន ចាន់រិទ្ធ អាយុ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១០៧អា ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ។

ក្រោយពីបានសារភាពនៅរឿងរ៉ាវដែល នាំឱ្យមានអំពើហិង្សាខាងលើនេះ សមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ពោលកាល ពីយប់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៤ ក្មេង ទំនើងម្នាក់ ក្នុងចំណោមពួកគេទាំងពីរនាក់ នេះ បាននាំស្រីស្នេហ៍របស់ខ្លួនចូលរាំកំសាន នៅក្នុងក្លឹប ស្រាប់តែពេល ចូលរាំកំសាននោះ ក៏ជួបនិងក្មេងទំនើងម្ខាង ស្រាប់តែមានរឿង ត្រូវនិយាយឱ្យដាច់ស្រឡះ ពីព្រោះនារីម្នាក់ នេះ គឺពួកគេមានទំនាក់ទំនង ស្នេហារហូត បានដេកជាមួយទាំងពីរនាក់ ដូច្នេះត្រូវបាន ណាត់ជួបគ្នា សួរតើនរណាម្នាក់ដែលនាង ស្រឡាញ់ ។

ប៉ុន្ដែនៅពេលដែលពួកគេណាត់ ជួបគ្នានៅមុខផ្សារដីហុយនោះ ស្រាប់តែកើត ជម្លោះរហូតធ្វើឱ្យជនល្មើសជឿន ចាន់រិទ្ធ បានយកពូថៅ ដែលសៀតនៅនឹងចង្កេះគប់ ទៅលើអ៊ុំ ពិសិដ្ឋ ប៉ុន្ដែសំណាងល្អមិនត្រូវ ក៏ ត្រូវបានប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថ កិច្ចចុះមកឃាត់ខ្លួនភ្លាមៗ បញ្ជូនទៅឃុំខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង ចាំចាត់ការបន្ដតាមនីតិវិធី ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល