ភ្នំពេញ៖ ក្រោយប្រកួត ចាញ់កីឡាករបារាំង Antone Pinto ជាលើកទី២ ក្នុងព្រឹត្តិការណ៍ Thai Fight នៅថៃ អ្នកលេង ក្បាច់គុនបុរាណខ្មែរ សេន ប៊ុនថេន ត្រូវបានម្ចាស់ ខ្សែក្រវាត់ ISKA ពិភពលោក វ៉ន វីវ៉ា សរសេរប្រយោគបញ្ឈឺនៅលើ Facebook យ៉ាងក្ដៅគគុករហូតធ្វើឲ្យ ប៊ុនថេន ក្ដៅក្រហាយ ក៏បបួល វីវ៉ា វ៉ៃគ្នាតែម្ដង ។ រីឯលោក ម៉ា សេរី មេកីឡាទូរទស្សន៍ CTN បានចាក់សាំងបន្ថែម ដើម្បីឲ្យពួកគេជួបគ្នានៅលើសង្វៀន ។

កាលពីយប់ថ្ងៃទី២២ វិច្ឆិកានេះ កីឡាករ វ៉ន វីវ៉ា កីឡាករទើបរៀបការជាមួយកីឡាការិនីតេក្វាន់ដូ ស៊ន ដាវីន និងត្រូវជាបងថ្លៃរបស់ម្ចាស់ មេដាយមាសកីឡា អាស៊ីកីឡាការិនី ស៊ន សៀវម៉ី បានសរសេរប្រយោគ មួយឃ្លានៅលើ Facebook របស់ខ្លួន ដែលមានលក្ខណៈ ឌឺដងផ្លែផ្ការ ឲ្យកីឡាករ សេន ប៊ុនថែន រហូតធ្វើឲ្យកីឡាករ សេន ប៊ុនថេន ក្ដៅស្លឹកត្រចៀក យ៉ាងខ្លាំង នឹងបង្កជាសង្រ្គាម ពាក្យសម្ដីលើបណ្ដាញ ទំនាក់ទំនង សង្គមនេះតេម្ដង ។

វ៉ន វីវ៉ា បានសរសេរថា “ចាស់ថាកុំអួតពេក ចាញ់គឺវាអញ្ចឹង ហាហា ខ្លាំងទៀតទៅអាប្អូន! ស្តាយណាស់ បើដឹងថាឯងអញ្ចឹងនោះ បងមិនទុកឲ្យ បាន៥ទឹកទេ។ ៤ទឹកមិនទាន់ទេគឺអាប្អូនសុំបង (កុំវ៉ៃពេក ជួយគ្នាឲ្យបានចប់ទឹកផង នេះជាពាក្យរបស់ សេន ប៊ុនថេន) សុំទោសបងប្អូន ខ្ញុំមិនគួរនិយាយពាក្យទាំងនេះទេ តែគាត់ធ្លាប់ថាឲ្យរូបខ្ញុំខ្លាំងៗពេក (ឥឡូវខ្ញ្ញុំចង់ឲ្យ សេន ប៊ុនថេន បានលឺថា ខ្ញុំនេះនិយាយពិតឬទេ? ចេញពីមាត់របស់គាត់) អ្នកចង់ដាក់ ៨០០០$ មក សម្រាប់អ្នកឈ្នះតែ៨០$ សម្រាប់អ្នកចាញ់ ហ៊ានទេ (សម្រាប់អ្នកពូកែនិយាយថាឲ្យគេនោះ»។

ការសរសេរបែបនេះ បានធ្វើឲ្យ សេន ប៊ុនថេន ខឹងយ៉ាងខ្លាំង ហើយក៏បានសរសេរឆ្លើយតបវិញថា “ម្ចាស់ខ្សែក្រវាត់ ISKA ដូចជាចេះ ដឹងគួរសមដែរ ឯឈ្មោះក៏ល្បី ចុះហេតុអីបានជាសំដីចេញមកដូចជាមនុស្សមិនដែលចូលសាលា…. ខ្ញុំដូចជាមិនព្រឺក្នុងរឿងនេះដែរ។ បើខ្លួនឯងគ្រាន់បើមែននោះ ហ៊ានដាក់ខ្សែក្រវាត់ ISKA ដែលមួយជីវិតបានតែមួយនេះទេ? បើហ៊ានដាក់ថ្ងៃកំណត់នៅឆ្នាំ២០១៥ ខ្ញុំស្វាគមន៍ម្ចាស់ខ្សែក្រវាត់ ISKA ជានិច្ច។ ខ្ញុំឲ្យដាក់ពេលកំណត់នេះ ពីព្រោះខ្ញុំមានកម្មវិធីប្រកួតនៅក្រៅប្រទេសច្រើនដែលគេមករក ខ្ញុំ ព្រោះថា ខ្ញុំបាទ សេន ប៊ុនថេន មិនមែនជាកង្កែបក្នុងអណ្តូងដូចម្ចាស់ខ្សែក្រវាត់ ISKA ទេ»។

សង្គ្រាមពាក្យសម្ដី រវាងអ្នកលេងក្បាច់គុន បុរាណខ្មែរជើងខ្លាំងទាំង ២រូបនេះ បានធ្វើឲ្យអ្នកស្នេហាវិស័យកីឡាចាប់អារម្មណ៍ខ្លាំង ។ ប៉ុន្ដែក្នុងនោះ លោក ម៉ា សេរី ដែលជាអ្នកគ្រប់គ្រងផ្នែកកីឡាប្រចាំទូរទស្សន៍ CTN លោកក៏បានសរសេរជា Comment បកស្រាយនឹងសំណួររបស់អ្នកលេង Facebook ដូចគ្នាដែរថា “កន្លងមក សេន ប៊ុនថេន និងវ៉ន វីវ៉ា ត្រូវបានគេរៀបចំឲ្យជួបគ្នា ប៉ុន្ដែ សេន ប៊ុនថេន ច្រើនឆ្លើយថា NO” ។

លោក ម៉ា សេរី បានបន្ដទៀតថា “តើ សេន ប៊ុនថេន ហ៊ានប្រកួតជាមួយកីឡាករ វ៉ន វីវ៉ា ឬក៏អត់ បើហ៊ានលោក នឹងឧបត្ថម្ភ ៥០០ដុល្លារ ក្រោយបញ្ចប់ការប្រកួត” ។ នេះជាការសរសេរ Comment លើ Facebook របស់លោក ម៉ា សេរី ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល