នេះគឺជាបញ្ហាដែលមិនបានបង្កអោយមានការភ្ញាក់ផ្អើលនោះទេ ព្រោះថា AMG គឺជាសាខា
ចែកចាយរបស់ក្រុមហ៊ុន Mercedes-Benz ដូច្នេះប្រាកដជាមិនចង់បន្ដសហការណ៍ជាមួយ
Ducati នៅពេលដែល Ducati បានធ្លាក់ទៅលើកណ្ដាប់ដៃ Audi ដែលជាគូប្រជែងរបស់
Mercedes។

កាលពីចុងឆ្នាំកន្លងទៅ ដើម្បីរំឮកខួបមួយឆ្នាំនៃកិច្ចសហប្រតិបត្តិការ Mercedes-Benz និង
Ducati បានបង្កើតព្រឹតិការណ៍ Bologna Motor Show នៅប្រទេសអាឡឺម៉ង់ដើម្បីបង្ហាញ
រថយន្ដ និងម៉ូតូ SLK 55 AMG និង Streetfighter 848 ពណ៌លឿងឆ្អៅរបស់ពួកគេ។

កិច្ចសហប្រតិបត្តិការខាងលើបានធ្វើអោយកើតមានពាក្យចចាមអារ៉ាមមួយដែលនិយាយថា
Mercedes ឬ សាខាចែកចាយរថយន្ដប្រណិត AMG មានបំណងចង់បានក្រុមហ៊ុន Ducati
ប៉ុន្ដែ Daimler ក្រុមហ៊ុនមេរបស់ Mercedes បានអះអាងថា ពួកគេពុំមានគំនិតនេះនោះទេ។

Daimler បានអោយដឹងថា "យើងផ្ដោតការយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍ និងផលិត
ប្រភេទយានជំនិតដែលមានមុខងារប្រតិបត្តិការខ្ពស់ និងមានភាពប្រណិត"៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ DT