ភ្នំពេញ ៖ អ្នកបើកម៉ូតូ កង់បីម្នាក់ បានស្លាប់ ក្រោយពីជួបគ្រោះថ្នាក់ ចរាចរ បើកម៉ូតូកង់បី ទៅបុក ជាមួយរថយន្ដ លុច្សស៊ីស Rx300 កាលពីវេលាម៉ោង ១រសៀល ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ទល់ មុខស្ថានីយប្រេងតូតាល់ តាមផ្លូវសហព័ន្ធរុស្សី ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

សមត្ថកិច្ចមូលដ្ឋាន ដែលចុះទៅដល់កន្លែងកើតហេតុបាននិយាយថា ជនរងគ្រោះពេល កំពុងបើកម៉ូតូ កង់បី តែម្នាក់ ក្នុងទិសដៅពីលិចទៅកើត លុះដល់ ចំណុចកើត ហេតុ ស្រាប់តែរថយន្ដលុច្សស៊ីស Rx300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2R-9280 បើកដោយបុរសជនជាតិចិនម្នាក់ បត់ឆ្លងផ្លូវ រួច ហើយក៏បុកជាមួយ ម៉ូតូជនរង គ្រោះ បណ្ដាលឱ្យដួលបោកក្បាលនិងផ្លូវ រងរបួសធ្ងន់ ប៉ុន្ដែបាន ដាច់ខ្យល់ស្លាប់ ពេលបញ្ជូន ទៅដល់មន្ទីរពេទ្យ ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ផុន ចិន្ដា អាយុ៥៦ឆ្នាំ រស់នៅភូមិត្រពាំងអញ្ចាញ១ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

ក្រោយកើតហេតុ ទាំងរថយន្ដនិងម៉ូតូរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចយកទៅរក្សា ដើម្បីរង់ចាំ ការដោះស្រាយបន្ដទៀត ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល