ភ្នំពេញ៖ ជនភៀសខ្លួន ៤នាក់ នៅលើកោះណារ៉ូ ប្រទេសអូស្រ្តាលី ដែលស្ម័គ្រចិត្តមករស់នៅលើទឹកដីកម្ពុជា នោះ បានមកដល់ប្រទេសព្រលានយន្តហោះអន្តរជាតិភ្នំពេញហើយ នៅម៉ោង ១០ និង១០នាទីព្រឹកថ្ងៃទី០៤ ខែ មិថុនា។

បន្ទាប់ពីមកដល់រយៈពេលប្រមាណ ២៥នាទី ជនភៀសខ្លួនទាំង ៤នាក់ ត្រូវបានអង្គការ IOM និង សមត្ថកិច្ចកម្ពុ ជាបញ្ជូនចេញពីព្រលានយន្តហោះហើយ តែគេមិនដឹងថា យកទៅទីណានោះទេ។

ដំណើរមកដល់របស់ជនភៀសខ្លួនទាំង ៤នាក់ ត្រូវបានធ្វើឡើងយ៉ាងលាក់លៀមជាទីបំផុត អ្នកព័ត៌មានជាតិ និងអន្តរជាតិ មិនត្រូវបានគេអនុញ្ញាតឲ្យយកព័ត៌មាននោះឡើយ ហើយការផ្តិតយករូបភាព ក៏មិនបាននោះដែរ។

យោងតាមការចេញផ្សាយរបស់ព័ត៌មាន ABC របស់អូស្រ្តាលី កាលពីពេលកន្លងទៅបានឲ្យដឹងថា ជនភៀសខ្លួន ៤នាក់ ដែលស្ម័គ្រចិត្តមកប្រទេសកម្ពុជានោះ មានជនជាតិអ៊ីរ៉ង់ ៣នាក់ និងជនជាតិភាគតិចភូមារ៉ូហ៊ីងយ៉ាម្នាក់។

រាជរដ្ឋាភិបាលកម្ពុ ជានិងអូស្ត្រាលី បានចុះកិច្ចព្រមព្រៀងជាមួយគ្នា កាលពីចុងឆ្នាំ២០១៤ បញ្ជូនជន ភៀសខ្លួន នៅកោះណារ៉ូ ជាង១០០០នាក់ មកកាន់កម្ពុជា ប៉ុន្តែការបញ្ជូននេះ ធ្វើឡើងឈរលើគោលការណ៍ស្ម័គ្រចិត្ត មិន មានការបង្ខិតបង្ខំនោះឡើយ។

មន្រ្តីរាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានបញ្ជាក់ថា ជនភៀសខ្លួនទាំង៤នាក់នេះ នឹងត្រូវឲ្យរស់នៅបណ្តោះអាសន្នក្នុងរាជធានីភ្នំពេញ ដើម្បីបង្ហាត់ បង្រៀនពួកគេឲ្យយល់ពីវប្បធម៌ សិលធម៌ ព្រមទាំងភាសា មុននឹងត្រូវបញ្ជូនទៅតាមគោលដៅរបស់ពួកគេ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល