ភ្នំពេញ៖ ហេតុការណ៍ ភ្ញាក់ផ្អើលមួយ បានកើតឡើង នៅចំណុចមុខ ភោជនីយដ្ឋាន ហាងខារ៉ា
អូខេយីហោ ជំនោរក្បាលទំនប់៣ ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌ ចំការមន កាលពីវេលាម៉ោង
១០និង៤០នាទីយប់ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៣ ខណៈដែលបុរសម្នាក់ វ័យជាង៣០ឆ្នាំ បាន
ចូលទៅផឹកស៊ីក្នុងហាងយីហោ ជំនោរ ក្បាលទំនប់៣ ហើយត្រូវប្រពន្ធ តាមទាន់ ឃើញកំពុង
អង្គុយ ផឹកស៊ីជាមួយស្រី ក៏ផ្ទុះហិង្សាទាញស្បែកជើង កែងវាយក្បាលប្តី បណ្តាលឲ្យហូរឈាម
ស្រោចខ្លួន ។

យោងតាមប្រភពព័ត៌មាន ពីសាក្សីដែលបានឃើញហេតុការណ៍ខាងលើនេះ បានឲ្យដឹងថា មុន
ពេលកើតមានការភ្ញាក់ផ្អើល ខាងលើគឺបុរសម្នាក់ វ័យជាង៣០ឆ្នាំ ស្លៀកពាក់ឯកសណ្ឋានសម
រម្យ ចូលទៅអង្គុយក្នុងតុ ពិសារអាហារ ជាមួយស្រីស្នេហ៍ ក្នុងខារ៉ាអូខេ យីហោ ជំនោរក្បាល
ទំនប់៣ ត្រង់ចំណុចកើតហេតុខាងលើ ខណៈនោះស្រាប់តែមានស្រ្តីម្នាក់ មកអះអាងថាខ្លួនជា
ប្រពន្ធ មកស្រែកឡូឡាពេញហាង និងអះអាងថា ខ្លួនជាប្រពន្ធ ផ្ទុះហិង្សាទ្រាំមិនបាន ក៏ដោះ
ស្បែកជើងកែង វាយចំស្នៀត ផ្កាបុរសជាប្តី បណ្តាលឲ្យបែកហូរឈាមស្រោចខ្លួន បង្កឲ្យមាន
ការភ្ញាក់ផ្អើល ពេញហាង និងតាមដងផ្លូវសាធារណៈ ។

សូមបញ្ជាក់ថា អត្តសញ្ញាណ របស់ប្តីប្រពន្ធខាងលើនេះ សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់បាន
នៅឡើយទេ ប៉ុន្តែក្រោយកើតហេតុ នគរបាលមូលដ្ឋានប៉ុស្តិ៍ផ្សារដើមថ្កូវ បានចុះទៅអន្តរាគមន៍
ដល់កន្លែងកើតហេតុ ភ្លាមៗ តែដោយសារ ពីរនាក់ប្តី ប្រពន្ធខាងលើ មិនបានប្តឹងផ្តល់អ្វី ទើប
សមត្ថកិច្ចបានធ្វើការអប់រំ ឲ្យពួកគេត្រឡប់ទៅផ្ទះវិញ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល