រតនគិរី៖ ជនសង្ស័យ ដែលពូកែ ខាងបាញ់បោះសេរី នាពេលកន្លងទៅ ឈ្មោះ សាត សឿន ហៅ
សឿន ផែនដី បានបាញ់ជាង១០គ្រាប់ នៅខាងមុខ ហាងខារ៉ាអូខេ ពន្លកមាស ស្ថិតនៅភូមិឡាប៉ូ
សង្កាត់យក្សឡោម ក្រុងបានលុង កាលពីវេលាម៉ោង ៩៖១៥នាទីយប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៣
ដោយសារតែខឹង ហៅនារីបម្រើ ខារ៉ាអូខេមិនព្រមមក ។

តែចំពោះករណីនេះ សមត្ថកិច្ច អាវុធហត្ថ ដែលចុះទៅឃាត់ខ្លួន ជនបង្កខាងលើនេះ ទំនងដោះ
លែង ពីព្រោះខ្លាច អំណាចលោក សឿន ផែនដី ។ សេចក្តីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យ
ដឹងថា នៅវេលាម៉ោង កើតហេតុ ជនបង្ក បានជិះ រថយន្តមួយគ្រឿង អមដោយនារី ចំនួន៣នាក់
មកច្រៀងនៅហាងខារ៉ាអូខេ ខាងលើនេះ រួចហើយបានឲ្យស្រ្តីជាមេកា ហៅនារីម្នាក់ ឈ្មោះ ស្រី
នាង ប៉ុន្តែនារីរូបនេះជាប់ បម្រើភ្ញៀវផ្សេង ទើបធ្វើឲ្យជននេះ ចេញពីបន្ទប់លេខ៨៨៨ មកក្រៅ
ហើយបើកទ្វារ រថយន្តទាញកំាភ្លើងបាញ់ចំនួន៧គ្រាប់ ។

ក្រោយបង្កការផ្ទុះអាវុធហើយ ជនសង្ស័យរូបនេះ បានចូលទៅក្នុងហាងវិញ ហើយសួររក នារី
ឈ្មោះស្រីនាង ដដែល តែត្រូវស្រ្តីមេកាប្រាប់ថា ជាប់រវល់ ស្រាប់តែពេលនោះ សឿនផែនដី បាន
ចេញមកក្រៅម្តងទៀត ហើយទាញកាំភ្លើងបាញ់ចំនួន៦គ្រាប់ ទៀត បង្កឲ្យមានការភ្ងាក់ផ្អើលទូ
ទាំងក្រុងបានលុង ។

ភ្លាមៗនោះ សមត្ថកិច្ច រួមមាននគរបាល និងអាវុធហត្ថ បានចេញមកជួយអន្តរាគមន៍ ហើយធ្វើ
ការឃាត់ខ្លួនជននេះ យកទៅសួរនាំបាត់ទៅ។

ប៉ុន្តែតាមការលួចបង្ហើប របស់មន្រ្តីអាវុធហត្ថម្នាក់ បានឲ្យដឹងថា សមត្ថកិច្ច នឹងដោះលែង ជននេះ
ដូច្នេះថ្នាក់ដឹកនាំខេត្តជួយមើលករណីនេះផង៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល