យន្ដហោះដឹកអ្នកដំណើររបស់ប្រទេសជប៉ុនមួយគ្រឿង ត្រូវបានរន្ទះបាញ់ចាំ កាលពីម្សិលមិញ
ខណៈពេលកំពុងហោះហើរ នៅក្នុងខេត្រ Fukuoka ភាគខាងត្បូងប្រទេស ។ ប៉ុន្ដែមនុស្សចំនួន
១៨១នាក់ នៅលើយន្ដហោះនោះ មិនមានអ្នកណារងគ្រោះបាត់បង់ជីវិតនោះទេ។

ប្រភពព័ត៌មានពីទំព័រ Xinhua បានឱ្យដឹងថា យន្ដហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុន
GK 127 ដែលហោះហើរពីព្រលានយន្ដហោះ Narita ក្នុងក្រុង Tokyo មកកាន់ Fukuoka ត្រូវរន្ទះ
បាញ់ កាលពីវេលាម៉ោង ប្រហែល ៣រសៀល នៅមុនពេលចុះចត នៅព្រលាន Fukuoka។

អ្នកដំណើរ និងយានិកចំនួន ១៨១នាក់ នៅលើយន្ដហោះនេះ មិនមានអ្នកណារងរបួសនោះទេ
ក្នុងករណីរន្ទះបាញ់នេះ។ ប៉ុន្ដែ ក្រុមហ៊ុន GK 127 ត្រូវលុបចោលនូវជើងហោះហើរចំនួន ៣ ទៅ
កាន់ព្រលានយន្ដហោះ Kansai ភាគខាងត្បូងប្រទេសជប៉ុន ដើម្បីត្រួតពិនិត្យការខួចខាតរបស់
យន្ដហោះដែលត្រូវរន្ទះបាញ់មួយនេះ។

ដោយ ៖ សីហា
ប្រភព ៖ Xinhua