បន្ទាប់ពី David Moyes ចាកចេញពី Everton ទៅកាន់ក្រុម Manchester United រួចមកក្រុម
Everton មានសន្ទុះក្នុងការទិញដូរកីឡាករជាខ្លាំង ដោយថ្មីៗនេះទើបតែ ធ្វើការចុះកុងត្រា
ជាមួយនឹង យុវជនវ័យក្មេងរបស់ Barcelona ។

Gerard Deulofeu គឺជាយុវជនរបស់អេស្ប៉ាញ ដែលទើបតែមានវ័យ ១៩ ឆ្នាំប៉ុណ្ណោះ ។ យុវជន
ម្នាក់នេះមានទេពកោសល្យលេងបានល្អណាស់ ដោយធ្លាប់លេងអោយ ក្រុមយុវជន Barcelona
បាន ៣៣ ប្រកួតស៊ុតបាន ១៨ គ្រាប់ ។ Gerard Deulofeu ក៏ធ្លាប់បានលេងឈុតធំជាមួយសិស្ស
ច្បង Barcelona បាន ២ ប្រកួត និងជួយអោយក្រុមជំរើសជាតិ អេស្ប៉ាញ អាយុក្រោម ១៩ ឆ្នាំ
ឈ្នះ U19 FIFA World Cup 2011 និង 2012 ផងដែរ ។

លោក Roberto Martinez ដែលជាគ្រូបង្វឹកថ្មីរបស់ Everton និយាយថាលោក មានទំនុកចិត្តក្នុងការ
នាំយក Garard Deulofeu មកណាស់ចូលរួមក្រុម Everton ខ្លាំងណាស់ ព្រោះគេនៅក្មេងមានទេព-
កោសល្យល្អទៀតផង លោកជឿជាក់ថាគេនឹងជួយក្រុមបានច្រើន ។

ចំពោះតំលៃនៃការផ្ទេរ ក្រុមទាំង ២ មិនបានប្រាប់អោយដឹងឡើយ ចំណែក Deulofeu នឹងមកចូល
រួមហ្វឹកហាត់ ជាមួយក្រុម Everton ឆាប់នេះព្រោះពេលនេះ គេកំពុងនៅក្នងវិស្សមកាល បន្ទាប់ពី
បញ្ចប់ការប្រកួត FIFA World Cup U21 រួចមក ៕

ដោយ ៖ កុសល
ប្រភព ៖ bbc