CamNews

កុលសម្ព័ន្ធ ផឹកឈាមស្រស់ ដ៏គួរឱ្យខ្លាច នៅ Ethiopia

នៅ​ភាគខាងត្បូង​នៃ​ប្រទេស Ethiopia ត្រើយ​ខាងលិច​របស់​ទន្លេ Omo នៅមាន​កុលសម្ព័ន្ធ​មួយ​ដែលមាន​ចំណូលចិត្ត​ចម្លែក​ដ៏​គួរឱ្យខ្លាច នោះ​គឺ​ការផឹក​ឈាម​ស្រស់។

កុលសម្ព័ន្ធ​នេះ មាន​ឈ្មោះថា Surma ឬ​អ្នកខ្លះ​ហៅថា Suri ។ កុលសម្ព័ន្ធ​មួយ​នេះ នៅតែ​រក្សា​ការយល់ឃើញ​តាម​បុរាណ គឺ​បុរស​គឺជា​មេ​គ្រួសារ។ ពួកគេ​រស់នៅ និង​ចិញ្ចឹមជីវិត ដោយ​ការដាំដុះ ចិញ្ចឹមសត្វ។

ក្នុង​បណ្ដា​ទំនៀមទម្លាប់​បុរាណចម្លែកៗរបស់​កុលសម្ព័ន្ធ​នេះ គេ​ឃើញ​មាន​ទម្លាប់​ផឹក​ឈាម​ស្រស់ ក៏ត្រូវ​បាន​គេ​ចូលចិត្ត និង​រក្សា​មកដល់​បច្ចុប្បន្ន។ ពួកគេ​ចូលចិត្ត​ផឹក​ឈាម​គោ​ស្រស់ មិនមែន​ផ្អែកទៅលើ​តែ​អ​បិ​យ​ជំនឿ​ទាំងស្រុង​នោះទេ ប៉ុន្ដែ​ក៏​ជា​ចំណូលចិត្ត និង​ជា​វិធី​ដើម្បី​បង្កើន​កម្លាំង សម្រាប់​យុទ្ធជន និង​មនុស្ស​ក្នុង​កុលសម្ព័ន្ធ។

បណ្ដា​បុរស​ក្នុង​កុលសម្ព័ន្ធ Surma តែង​ជ្រើសរើស​គោមួយ​ក្បាល​ដែលមាន​កម្លាំង​ខ្លាំងក្លា ដើម្បី​យក​ឈាម។ ពួកគេ​ប្រើ​ធ្នូ បាញ់​ចំករ​បស់​គោ រួច​យក​ផ្ដិល​មក​ត្រង​យក​ឈាម​ដែល​កំពុង​បាញ់​ចេញ​ក្រហមឆ្អៅ។ ចំណែក​ផ្ដិល ឬ​របស់​សម្រាប់​ត្រង​ឈាម​គោ មិនត្រូវ​បាន​លាង​ដោយ​ទឹកស្អាត​នោះទេ ប៉ុន្ដែ​ពួកគេ យក​ទឹកនោម​គោម​កលាង ដោយសារ​យល់ថា ទឹកនោមគោ គឺជា​របស់​ស្អាត​បំផុត បរិសុទ្ធ​បំផុត។

បន្ទាប់ពី​បាន​ប្រើ​ធ្នូ បាញ់​ក​គោ និង​បាន​យក​ឈាម​ប្រហែល ២លីត្រ ពួកគេ​យក​ដីឥដ្ឋ​មក​បិទ​របួស​ឱ្យ​គោ​នោះ ដើម្បី​ឃាត់ឈាម ក្នុង​បំណង​រក្សា​ជីវិត​របស់​វា។ នៅក្នុង​ពិធីជប់លៀង​ឈាម​ស្រស់​នោះ ព្រឹ​ធា​ចា​រ្យ​ក្នុង​កុលសម្ព័ន្ធ​នឹង​ជា​អ្នក​ផឹក​ឈាម​នោះ​មុនគេ បន្ទាប់មក គឺ​អ្នកមាន​អាយុ​ច្រើន រួច​ដល់​វេន​អ្នក​ពេញវ័យ ។

សម្រាប់​កុលសម្ព័ន្ធ Surma គោ​ត្រូវបាន​គេ​ចាត់ទុកថា មាន​អត្ថន័យ​ផ្នែក​ជំនឿ​យ៉ាងសំខាន់។ ដូច្នេះ ប្រសិន​មិនមែនជា​ពិធី​ពិសេស ដូចជា​ពិធី​បូជាយញ្ញ​នោះទេ ពួកគេ​នឹងមិន​សម្លាប់សត្វ​គោ​ឡើយ។ គោលបំណង​នៃ​ការចិញ្ចឹម​សត្វ​គោ​របស់​ពួកគេ មិនមែន​ដើម្បី​យក​សាច់ ឬ​ទឹកដោះ​នោះដែរ គឺ​ដើម្បី​យក​ឈាម។ គោ​គឺជា​និមិត្តរូប​ឱ្យ​សង្គម​របស់ Surma ។ បុរស Surma ក៏​បង្ហាញ​អំណាច​របស់ខ្លួន តាមរយៈ​ចំនួន​គោ​ដែល​ពួកគេ​កំពុង​ចិញ្ចឹម។

នៅពេល​មាន​អាយុ ៨ឆ្នាំ បុរស​ក្នុង​កុលសម្ព័ន្ធ Surma ចាប់ផ្ដើម​ចិញ្ចឹម​គោ ហើយ​ពួកគេ​នឹងមាន​សិទ្ធិ​យកប្រពន្ធ លុះណាតែ​មាន​គោ​យ៉ាងតិច ៦០ក្បាល។ បន្ទាប់ពី​យកប្រពន្ធ គោ​ទាំងនោះ​នឹង​ក្លាយជា​របស់​ខាង​ប្រពន្ធ ដូច្នេះ មួយជីវិត​រប​ស់បុរ​ស Surma គឺ​តែង​ផ្សារភ្ជាប់​នឹង​ការ​ឃ្លា​ល​គោ។

កាលពី​បុ​រណ នៅ​ពេលចេញ​ច្បាំង​ជាមួយ​សត្រូវ បុរស Surma ក៏​នាំគ្នា​ប្រារព្ធ​ពិធី​ផឹក​ឈាម ដើម្បី​បង្កើន​ភាពក្លាហាន ហើយ​វា​ក៏​ជា​ពិធីបួងសួង សូម​ជ័យជំនះ​ផងដែរ។ បច្ចុប្បន្ន ពួកគេ​នៅតែ​រក្សា​ទម្លាប់​ផឹក​ឈាម ក្នុងន័យ​ដូចខាងលើ។ ក្រៅពី​ការបង្កើន​ភាពក្លាហាន ឈាម​គោ​ស្រស់ ក៏​ត្រូវគេ​ចាត់ទុកជា​ភេសជ្ជៈ សម្រាប់​បំបាត់​ការ​ស្រេច​ទឹក។ អ្នកណា​ដែលមាន​សុខភាព​ចុះខ្សោយ គឺ​ត្រូវតែ​ផឹក​ឈាម​គោ​ឱ្យបាន​ច្រើន។

នៅក្នុង​ការយល់ឃើញរ​បស់​កុលសម្ព័ន្ធ​ដទៃ  Surma គឺជា​ក្រុមមនុស្ស​ស្រេច​ឈាម។ នៅពេល​បានឃើញ​ទិដ្ឋភាព​បុរស និង​ស្ដ្រី​កុលសម្ព័ន្ធ Surma កាន់​កាំបិត ធ្នូ ជាដើម ហើយ​បច្ចុប្បន្ន ពួកគេ​ងាក​មកកាន់​កាំភ្លើង​ជាប់​ក្នុង​ដៃ យើង​ក៏​អាច​យល់បាន​ថា ពួកគេ​ជាម​នុស្ស​ក្លាហាន ចូលចិត្ត​ចម្បាំង។

ដោយ ៖ តារា
ប្រភព ៖ CL/ omovalley