នៅមិនដល់កន្លះខែទៀតប៉ុណ្ណោះ យើងទាំងអស់គ្នា នឹងបានទស្សនាបណ្ដារូបភាពពិតៗ ជា
ផ្លូវការរបស់ iPhone 6 ។

គូទទូរស័ព្ទ មានប្រដាប់បំពងសម្លេង ដែលមានរូបរាងថ្មី រួមនឹងរន្ធ lightning និងរន្ធ jack
សម្រាប់ដោតកាស់

អ្នកប្រើប្រាស់ ក៏ដូចជាអ្នកគាំទ្រផលិតផលរបស់ Apple ពិសេសគឺ ទូរស័ព្ទ iPhone ប្រហែល
ជាមិនអាចសង្ឃឹមថា iPhone 6 នឹងមានរចនារូបរាងខុសពីបណ្ដាម៉ូដែល mock-up គំរូ ដែល
បានបែកធ្លាយជាហូរហែរកន្លងមក។ ពេលនេះ យើងទាំងអស់គ្នា អាចសង្ឃឹមទៅលើតែមុខ
ងារថ្មីដ៏គួរឱ្យភ្ញាក់ផ្អើលណាមួយ ឬផ្នែករឹង (hardware) ដ៏កំពូលនៃស្មាតហ្វូនចុងក្រោយរបស់
Apple ។

ក្បាលទូរស័ព្ទ ត្រូវគេទុកឱ្យទំនេរ ដោយយកគ្រាប់ចុចបើក/បិទម៉ាស៊ីន មកដាក់ចំហៀងខាងស្ដាំង

ដើម្បីនាំមកនូវភាពច្បាស់លាស់ជាងបណ្ដារូបភាពនៃកំណែ mock-up មុនៗ ស្ដីអំពីរូបរាងរបស់
iPhone ជំនាន់ថ្មី Feld & Volk ដែលជាក្រុមហ៊ុនផ្គត់ផ្គង់បណ្ដាកំណែ iPhone “ប្រណិត” ទើបតែ
បញ្ចេញនូវបណ្ដារូបភាពដ៏ច្បាស់បំផុត នៃរូបរាងខាងក្រៅរបស់ iPhone 6 កំណែពណ៌ប្រផេះ។

ចំហៀងខាងឆ្វេង ក៏មានគ្រាប់ចុចសម្លេង

Apple ហាក់មិនបានទាញប្រយោជន៍ពីបណ្ដាគែមដែលភ្លឺរលោង ដូចទៅនឹងម៉ូដែល ២ ដំបូង
ក្នុងបំណងធ្វើឱ្យ iPhone 6 មើលទៅមានរូបរាងប្លែក ដោយមានជ្រុងកោងជាងមុន។ មិនត្រឹម
តែប៉ុណ្ណោះ iPhone 6 នឹងស្ដើងជាងមុន គឺស្ដើងជាងកំណែ iPhone 5s (៧,៦ម.ម) ពោលគឺ
iPhone 6 មានកម្រាស់ត្រឹមតែ ៧ម.ម។ រីឯអេក្រង់របស់ iPhone 6 វិញ វារាងកោងអណ្ដែត
ត្រង់ជាយអេក្រង់ ជួយឱ្យវា មានទ្រង់ទ្រាយ ដូចជាជាប់គ្នាជាងមុន រវាង កញ្ចក់ និងលោហ
ធាតុ។

តាមគម្រោង iPhone 6 នឹងបង្ហាញខ្លួនជាផ្លូវការ នៅថ្ងៃទី ៩កញ្ញាខាងមុខ ដោយមាន ២កំណែ
គឺ 4.7 inch និង 5.5 inch

ក្រៅពីនេះ គ្រាប់ចុចសម្លេង ត្រូវបានរចនាជារាងបន្ទះទ្រវែង ហើយផ្នែកខាងក្រោម ត្រូវបាន
ធ្វើឱ្យផតចូលក្នុង ដូចទៅនឹងបណ្ដារូបភាពបែកធ្លាយថ្មីៗនេះ ស្ដីអំពី iPad Mini, iPad Air ជំនាន់
ថ្មី។ ចំហៀងខាងក្រោម គឺជារន្ធនៃប្រដាប់បំពងសម្លេង ដែលត្រូវបានរចនាឡើងវិញទាំងស្រុង
ហើយត្រូវបានដាក់នៅត្រង់កន្លែងផ្សេង ខុសពី iPhone 5/5s ។ ចំណែក ក្បាលទូរស័ព្ទ ត្រូវគេ
ទុកឱ្យទំនេរ ដោយយកគ្រាប់ចុច បើក/បិទម៉ាស៊ីន មកដាក់នៅចំហៀងខាងស្ដាំ ជួយឱ្យម្ចាស់
ទូរស័ព្ទ ងាយប្រើប្រាស់ជាងមុន។

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ macrumors