CamNews

ចិន ប្តេជ្ញាការពារ ម៉ាស៊ីនខួងប្រេងរបស់ខ្លួន ដែលមានវត្តមាន នៅតំបន់ មានជម្លោះ ជាមួយនឹងវៀតណាម ជាដាច់ខាត

ព័ត៌មានអន្តរជាតិ ៖ ប្រទេសចិន កាលពី យប់ថ្ងៃអាទិត្យ កន្លងទៅនេះ បញ្ជាក់បានអោយដឹងថា ខ្លួន នឹងបន្តប្តេជ្ញា ការពារ ម៉ាស៊ីនខួងប្រេង របស់ខ្លួន ដែលមានវត្តមាន នៅដែនទឹក មានជម្លោះ ជាមួយ នឹងវៀតណាម នេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មាន បរទេសសឹង្ហ បុរី Channelnewsasia ។

របាយការណ៍ផ្លូវការ ពី គេហទំព័រ ក្រសួងការបរទេស ខណៈមានការផ្សាយ បន្តអោយ ទំព័រសារព័ត៌ មានក្នុងស្រុក រដ្ឋចិន ស៊ិនហួរ អះអាងអោយដឹងថា ប្រតិបត្តិការ   ជីក ខួងរ៉ែ ដោយម៉ាស៊ីនខាងលើ នៅជិតកោះ Paracel ជាក់ច្បាស់ណាស់ គឺវាស្ថិតនៅក្រោមដែនអធិបតេយ្យភាព ប្រទេសចិន ក៏ដូច ជាស្ថិតនៅក្រោមដែនសមត្ថកិច្ចយុត្តាធិការ របស់ប្រទេសមួយនេះ ។

ប្រភពបន្តអោយដឹងថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ប្រទេសចិន បានចោទប្រកាន់ ទៅលើប្រទេសវៀតណាម ថាបានព្យាយាម ធ្វើសកម្មភាព បង្កជម្លោះ ខណៈទូកនេសាទ មួយចំនួន បានព្យាយាមលុកលុយចូលទៅ  កាន់តំបន់ ជម្លោះ ខាងលើ និងរំខាន ដល់ប្រតិបត្តិការ ម៉ាស៊ីនខួង ប្រេងមួយនេះ ទន្ទឹមនឹងគ្នាដែរ ។

គួររំឭកថា ទំនាក់ទំនង ចិន វៀតណាម ក្នុងរយៈពេលប៉ុន្មានខែ​ចុងក្រោយនេះ ពិតជាមានលក្ខណៈ ផុយស្រួយ និង រស៊ើបជាខ្លាំង ពោល រហូត   ដល់ថ្នាក់ មាន   ការផ្ទុះ ការតវ៉ា ប្រឆាំងចិន យ៉ាងខ្លាំង សម្បើម នៅក្នុងប្រទេសវៀតណាម ក្រោយពីចិន បានអះអាង ថា ដែនជម្លោះកោះ នោះជារបស់ខ្លួន ខណៈបានតម្លើងម៉ាស៊ីនខួងប្រេង នៅទីនោះថែមទៀតផង ។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រ ចុងសប្តាហ៍ កន្លងទៅ ប្រទេសវៀតណាម បានចេញផ្សាយ វីដេអូមួយ សរបញ្ជាក់អោយឃើញ យ៉ាងច្បាស់ ពី ខ្សែអាថ៍វីដេអូ នៃវិនាទី នាវាធំ របស់ចិន ព្យាយាមបើកដេញ បុក និងពន្លិច ទូកនាសាទឈើ របស់វៀតណាម ខណៈ ក្រុម   នាវិក និង រូបភាពទាំងស្រុង ត្រូវបាន ទូកនាសាទវៀតណាម នៅក្បែរនោះ ថតជាប់ និងធ្វើការជួយសង្គ្រោះ ក្រុមនាវិក ។

របាយការណ៍ ​បន្តអោយដឹងថា ប្រទេសវៀតណាម   ហ្វីលីពីន  ព្រុយណេ ម៉ាឡេស៊ី តៃវ៉ាន់ និង ចិន ទំនាក់ទំនង ការទូត របស់ប្រទេសទាំងនេះ ក៏កំពុងតែស្ថិតនៅក្នុងសភាព ផុយស្រួយ ជាខ្លាំង ស្រប ពេលដែល ពួកគេកំពុងតែមានជម្លោះជាមួយនឹងគ្នា អះអាងថា ដែនអធិបតេយ្យភាពនៅក្នុងសមុទ្រ ចិនខាងត្បូង ជារបស់ខ្លួន ៕

<object width="484" height="415" data="http://www.youtube.com/v/3mkiTkMVemM&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/3mkiTkMVemM&rel=1" /></object>

ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia