មិនយូរប៉ុន្មានទៀតទេ Facebook នឹងកំណត់អោយអ្នកប្រើប្រាស់ទាំងអស់ត្រូវតែប្រើប្រាស់
មុខងារ interface ថ្មីរបស់ខ្លួនមានឈ្មោះថា Timeline ដោយខានមិនបាននោះឡើយ។ និង
ជាពិសេសគឺ Facebook មិនមានផ្តល់នូវជំរើសណាមួយសំរាប់អ្នកប្រើប្រាស់ដើម្បីវិលទៅរក
interface ចាស់របស់ខ្លួនវិញទេ បើទោះបីជាមិនពេញចិត្តក៏ត្រូវតែប្រើប្រាស់ជាដាច់ខាត។
ប៉ុន្តែមិនថ្វីទេជាមួយ TimelineRemove នឹងជួយអោយលោកអ្នកមានភាពងាយស្រួលបំផុត
គឺចង់ប្រើមុខងារ Timeline នេះក៏បាន រឺមិនចង់ប្រើក៏បានដោយគ្រាន់តែបញ្ជារ Mouse បន្តិច
ប៉ុណ្ណោះជាការស្រេច។
ដំបូងលោកអ្នកចូលទៅកាន់អាស័យដ្ឋាន
នេះ បន្ទាប់មកយក Mouse ចុចលើ icon នៃកម្មវិធី
Browser ដែលលោកអ្នកប្រើប្រាស់ដើម្បីដំឡើង TimelineRemove ។ ប្រសិនបើជា Firefox
លោកអ្នកក៏អាចដំឡើងដោយផ្ទាល់ពី
ទីនេះ រួចចុច Allow > Install Now ។ បន្ទាប់មកលោក
អ្នកនឹងឃើញ icon add-on នៅលើ Tab Add-on ផ្នែកខាងក្រោមនៃកម្មវិធី Browser ដែល
មានរូបភាពជាអក្សរ " t " ។ ចូរយក Mouse ចុចលើ icon អក្សរ " t " នោះ ហើយនៅពេល
ដែលវាបង្ហាញពណ៌ក្រហមបានន័យថាលោកអ្នកដាក់ប្រើប្រាស់មុខងារ Timeline និងផ្ទុយមក
វិញបើ icon add-on មានពណ៌ខៀវនោះបានន័យថាមុខងារ Timeline ត្រូវបានបិទ៕
នៅចាំអីទៀត ចូរសាកល្បងមើលឥឡូវនេះទាំងអស់គ្នាណា !!!
ប្រភព៖ Timelineremove
ដោយ៖ រស្មី