មួយឆ្នាំជាង ក្រោយពីកូដកម្មកើតឡើងនៅប្រទេស Syria មានប្រជាជូនចំនួនប្រហែល
៨.០០០នាក់បានស្លាប់ និងមនុស្សជាច្រើនរត់ជម្លៀសខ្លួន។
ថ្មីៗនេះ ទីក្រុង Damascus របស់ Syria ដែលជាកំពែងរឹងមាំ ជាងគេរបស់ប្រធានាធិបតី
Bashar al-Assad បានក៏រញ្ជួយ ដោយការបំផ្ទុះគ្រាប់បែប។ កាលពីសប្តាហ៍មុន រថយន្ត
ពីរគ្រឿងបាន ផ្ទុះនៅមជ្ឈមណ្ឌលទីក្រុង Damascus បណ្តាលឲ្យប្រជាជន ២៧នាក់ស្លាប់
និងរាប់រយនាក់រងរបួស។ បន្ទាប់មកមួយថ្ងៃ ទីក្រុងធំទី២របស់ Syria - Aleppo ក៏ត្រូវរញ្ជួយ។
គ្រាប់បែកលាក់ក្នុងរថយន្តបានផ្ទុះនៅទីក្រុង Aleppo បណ្តាលឲ្យ២នាក់ស្លាប់ និងប្រហែល
៣០នាក់រងរបួស។
Ahmed ស្រែកយំ នៅពេលឪពុករបស់ខ្លួន Abdulaziz Abu Ahmed Khrer ស្លាប់ ដោយត្រូវ
គេបាញនៅ Idlib។
សាកសពរបស់ លោក Abdulaziz Abu Ahmed Khrer ត្រូវគេជូនទៅបញ្ចុះ ក្រោយពីគាត់
ត្រូវកងទ័ពរបស់រដ្ឋាភិបាល Syria បាញសម្លាប់។
Mohammed Munir Zidani អាយុ៥៩ឆ្នាំ ត្រូវគេបាញសម្លាប់នៅ Idlib។
ក្រុមអ្នកប្រឆាំងរដ្ឋាភិបាល Syria
ស្រ្តីម្នាក់ យំបណ្តើរ បួងសួងបណ្តើរ ក្រោយពីក្រុមអ្នកប្រឆាំងធ្វើកូដកម្មនៅ Idlib
គ្រួសារមួយ កំពុងរត់ចេញពីការបាញប្រយុទ្ធគ្នាយ៉ាងខ្លាំងរវាងរដ្ឋាភិបាល Syria និងក្រុម
ប្រឆាំង។
ក្រុមអ្នកប្រឆាំងរដ្ឋាភិបាល មានវត្តមាននៅគ្រប់ទីកន្លែង។ ដៃកាន់កាំភ្លើង ប្រុងបាញ់តែម្តង។
ប្រជាពលរដ្ឋម្នាក់ត្រូវរងរបួសដោយសារការបាញតបតគ្នារវាងរដ្ឋាភិបាល និងក្រុមប្រឆាំង។
គាត់កំពុងបានជូនទៅមន្ទីរពេទ្យ។
ប្រពន្ធលោក Mohammed Halak យំចំពោះការបា់តបង់ជីវិតរបស់ប្តីខ្លួន
ក្រុមអ្នកប្រឆាំងនៅក្នុងទីក្រុង
កន្លែងកើតហេតុ ក្នុងការបំផ្ទុះគ្រាប់បែកដ៏រន្ធត់នៅទីក្រុង Damascus កាលពីចុងសប្តាហ៍
មុន។
ដោយ៖ មិនា
ប្រភព៖ zing