គណនី @evleaks ទើបតែធ្វើការបង្ហោះនូវរូបភាព ពីរបីសន្លឹក ដែលត្រូវបានគេចាត់ថាជា interface TouchWiz ថ្មីដែល Samsung ជាអ្នករចនាម៉ូត។ រូបភាពអេក្រង់ចចាមអារាម បីសន្លឹកនេះ បានបង្ហាញ ពីការកែលម្អ ធ្វើឲ្យប្រសើរឡើង ដែលក្រុមហ៊ុនអេឡិចត្រូនិចកូរ៉េខាងត្បូង កំពុងធ្វើ ពិសោធនៅលើ interface អ្នកប្រើប្រាស់។

ក្រៅពីនេះ អេក្រង់ដើម (Main Screen) នៃ interface បានបំពាក់នូវ icon និង widget គួរឲ្យទាក់ ទាញ ជាច្រើនផងដែរ។ បច្ចុប្បន្ន នៅមិនទាន់មានព័ត៌មានច្បាស់ការណាមួយ ស្តីពីបណ្តាការ ផ្លាស់ប្តូរដែល Samsung នឹងផ្តល់មកជូន interface អ្នកប្រើប្រាស់នេះទេ។

រូបភាព interface TouchWiz ថ្មីរបស់ Samsung (រូបភាព៖ @evleaks)

interface TouchWiz ថ្មីនេះ លទ្ធភាពច្រើន វានឹងត្រូវបាន Samsung ដំឡើងនៅលើ ស្មាតហ្វូន លំដាប់កំពូលរបស់ខ្លួនគឺ Galaxy S5។ ព័ត៌មានចចាមអារាមមុនៗ បានឲ្យដឹងថា ក្រុមហ៊ុនកំពុង តែរៀបចំផែនការបង្ហាញខ្លួន ស្មាតហ្វូននេះ នៅក្នុងព្រឹត្តិការណ៍ MWC ដែលតាមការរំពឹងទុក វានឹងប្រារព្ធធ្វើឡើងនៅទីក្រុង បាសេឡូណា ប្រទេសអេស្បាញ នៅចុងខែកុម្ភះ ខាងមុខនេះ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ zing