CamNews

Chelsea ផ្ដល់ពេលឲ្យខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ខ្លួន ព្យាបាលរបួសដើម្បី ត្រៀមវាយលុក Arsenal

ព័ត៌មានកីឡា៖ Diego Costa ដែលជាខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ Chelsea ហើយមិនទាន់នឹងបានព្យាបាល​របួស​បានជាសះស្បើយផងដែរនោះ​ អាចនឹងត្រូវ ក្រុមធ្វើការសម្រេចចិត្ដ ដាក់ឲ្យចូលប្រកួត​ នាថ្ងៃជំនួបគ្នាជាមួយ Arsenal ខាងមុខនេះ។

ខ្សែប្រយុទ្ធវ័យ ២៦ ឆ្នាំដែលធ្លាប់ខកខានការប្រកួតអស់រយៈពេលជិត ១ សប្ដាហ៍មកហើយនេាះ ត្រូវបាន​ក្រុម​រៀប​ចំជើងឡើងវិញ ទាំងកីឡាករមិនទាន់នឹងបានជាសះស្បើយពីរបួសនៅឡើយ នោះទេ ។ ទន្ទឹមនឹងការ​​គ្រោងទុកនេះផងដែរ Diego Costa ​ធ្លាប់​ត្រូវបាន ក្រុមអនុញាតឲ្យចូលប្រកួតម្ដង ត្រឹមតែរយៈពេល ១១ នាទីប៉ុណ្ណោះ ក្នុងជំនួបប្រកួត ជា​មួយ Stoke City កាលពីចុងសប្ដាហ៍មុន ។

Chelsea នឹងត្រូវជួបគ្នាជាមួយ Arsenal ត្រឹមតែរយៈពេល ២ សប្ដាហ៍ខាងមុខទៀតតែប៉ុណ្ណោះ ។ ហើយ​សម្រាប់គម្រោងរៀបចំរបស់ក្រុម នឹងរំពឹងទុកថា ដល់ពេលនេាះ កីឡាករ Diego Costa នឹងជាសះស្បើយពីរបួស រមួលសាច់ដុំ ខណៈពេលនេះ នូវមិនទាន់ជាសះស្បើយនៅឡើយ ។

ប្រភពព័ត៌មានបានបន្ដទៀតថា ថ្នាក់ដឹកនាំ Chelsea នឹងមិនអនុញាតឲ្យកីឡាករ ចូលរួមប្រកួត ឡើយក្នុងអំឡុង​ពេល មុនថ្ងៃការប្រកួតក្រុម ត្រូវប៉ះជាមួយ Arsenal មកដល់ ។ ដូច្នេះ ក្ដីសង្ឃឹមដ៏មុតមាំបំផុត កីឡាករ​​ត្រូវតែរក្សាសុខភាពឲ្យបាន ល្អបំផុត សម្រាប់ការប្រកួតមួយនេះ ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ dailymail