គេហទំព័រ NOCC បានឱ្យដឹងថា កីឡាការិនីតេក្វាន់ដូរបស់កម្ពុជា ស៊ន ដាវីន បានប្រកួតចាញ់
កីឡាការិនី ម៉ិចស៊ិកូ Espinoza Maria Del Rosario ជាមួយនឹងលទ្ធផល ២ ទល់នឹង ៣ ក្នុង
ប្រភេទទម្ងន់ ៦៧គីឡូក្រាម កាលពីថ្ងៃទី ១១សីហា។

ស៊ន ដាវីន បាននិយាយប្រាប់ពី ទីក្រុងឡុងដ៍មកថា “នៅទឹកទី១ ខ្ញុំបានពិន្ទុស្មើ១ទល់១ ឯទឹកទី២
លទ្ធ ផល១ទល់២ និងទី៣ ខ្ញុំបាន២ពិន្ទុស្មើ ប៉ុន្តែខ្ញុំចាញ់ដោយសារ គេវាយចូលមួយដៃ ជាពិន្ទុដែល
ខ្ញុំចាញ់ មិនអស់ចិត្ត” ។

គេបានដឹងថា កីឡាការិនីមកពីប្រទេស ម៉ិកស៊ិកូ Espinoza Maria Del Rosario គឺជាម្ចាស់ មេដាយ
មាស អូឡាំពិកឆ្នាំ២០០៨ នៅទីក្រុងប៉េកាំងប្រទេសចិន ។

សូមបញ្ជាក់ថា កម្ពុជាបានបញ្ជូនកីឡាចំនួន៤ប្រភេទ (យូដូ អត្តពលកម្ម ហែលទឹក និងតេក្វាន់ដូ)
ក្នុងការទៅចូលរួមក្នុង ព្រឹត្តិការណ៍ខាងលើ ប៉ុន្តែគេហាក់កត់ សម្គាល់ឃើញថា សមិទ្ធផលរបស់
កីឡាករកម្ពុជា មានការវិវឌ្ឈន៍យ៉ាងល្អ បើទោះបីជាមិនទទួល បានមេដាយក៏ដោយ ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ nocc