តាមប្រភពព័ត៌មានពីបណ្តាញផ្គត់ផ្គង់ឧបករណ៍គ្រឿងផ្សំ ក្រុមហ៊ុន Apple នឹងធ្វើការបង្ហាញណែនាំនូវ គំរូ iPhone ថ្មីស្រឡាញមួយ រួមជាមួយនឹង iPhone 7 និង iPhone 7 Plus នៅក្នុងឆ្នាំ 2016 ខាងមុខ នេះ។

អាន៖ ជឿទេថា Galaxy S6 ត្រូវបានទម្លាក់ពីរយះកំពស់ជិត ៤ម៉ឺនម៉ែត្រ នៅតែមានដំណើរការធម្មតា? (មានវីដេអូ)

គេហទំព័រព័ត៌មានជាភាសាចិន Economic Daily News បានឲ្យដឹងថា ក្រុមហ៊ុនផ្គត់ផ្គង់ដំណោះស្រាយ ថាច់ស្គ្រីន និងអេក្រង់ AUO របស់តៃវ៉ាន់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ក្នុងការផ្គត់ផ្គង់ អេក្រង់ទំហំ ៤អ៊ីន ដល់ Apple។ បណ្តាបន្ទះអេក្រង់ដំបូង នឹងត្រូវបានចាប់ផ្តើមធ្វើការផលិតនៅដើមឆ្នាំ 2016 និងប្រើប្រាស់សម្រាប់គំរូ iPhone 7c ។ ដូច្នេះ Apple នឹងធ្វើការបង្ហាញណែនាំ iPhone 7c រួម ជាមួយនឹង iPhone 7 និង iPhone 7 Plus នៅចុង ឆ្នាំ 2016 ខាងមុខ។

អាន៖ Apple ដណ្តើមបានលេខ១ មកវិញ នូវតំណែង ស្លាកយីហោមានតំលៃជាងគេបំផុត ប្រចាំឆ្នាំ ២០១៥

កាលពីខែមេសា កន្លងទៅនេះ មានព័ត៌មានឲ្យដឹងថា AUO បានរៀបចំចុះហត្ថលេខាលើកិច្ចព្រមព្រៀង មួយ ក្នុងការផ្គត់ផ្គង់អេក្រង់ iPhone ជាមួយនឹងទំហំ ផ្សេងៗគ្នា រួមមានទាំងអេក្រង់ទំហំ ៤អ៊ីន សម្រាប់ Apple។ ជាក់ស្តែងរហូតដល់ឆ្នាំ 2016 ទើប AUO អាចប្រគល់ទំនិញដែលបានកុម្មង់ដំបូងទៅដល់ Apple បាន។

អាន៖ iPhone 6S អាចនឹងជាស្មាតហ្វូន មានកម្រាស់ស្តើងជាងគេ របស់ Apple

កាលពីដើមឆ្នាំនេះ មានលេចចេញនូវព័ត៌មានចចាមអារាមជាច្រើនដែលថា Apple នឹងធ្វើការបង្ហាញ ណែនាំនូវគំរូ iPhone អេក្រង់ទំហំ ៤ អ៊ីន រួមជាមួយ នឹង iPhone 6S និង 6S Plus។ ប៉ុន្តែ ផ្ទុយពីព័ត៌មាន ចចាមអារាមទាំងនោះ បណ្តាប្រភពព័ត៌មានដែលស្និទ្ធជាមួយនឹងផែនការរបស់ Apple បានធ្វើការ បញ្ជាក់ជាច្រើនដងថា នៅចុងឆ្នាំនេះ Apple ធ្វើការបង្ហាញណែនាំតែ iPhone 6S និង iPhone 6S Plus តែប៉ុណ្ណោះ៕

ប្រែសម្រួល៖ ករុណា
ប្រភព៖ BGR, Vreview