នាងមិនដែលខ្មាស់អៀនជាមួយភាព Sexy នោះទេហើយកាលពីពេលថ្មីៗនេះ Rihanna ទើបនឹង
បានចេញលក់នូវទឹកអប់ម៉ាកថ្មីរបស់នាងដែលមានឈ្មោះថា Nude។

ទឹកអប់ Nude នេះគឺជាទឹកអប់ទី ៣ ហើយដែលតារារូបនេះបានចេញលក់ក្នុងឆ្នាំនេះដែលទី ១ គឺ
Rebelle និងទី ២ គឺ Reb'l Fleur ហើយនាងក៏មានចំនូលចិត្តក្នុងការផលិតចេញលក់នូវទឹកអប់
សម្រាប់បុរសផងដែរ ប៉ុន្តែសម្រាប់ទឹកអប់បុរសគឺមិនទាន់ចេញបាននោះទេ។

នាងសង្កត់ធ្ងន់ទៅលើទឹកអប់ Nude នេះថាគឺចង់អោយអ្នកប្រើប្រាស់មានអារម្មណ៍ថាខ្លួនមានក្លិន
ដ៏សិចស៊ី។ ហើយនាងក៏បានប្រកាសផងដែរថានាងនឹងចូលរួមជាមួយ JB និង Bruno Mars ក្នុង
ការសម្ដែងក្នុងកម្មវិធី Victoria's Secret Fashion Show៕

ដោយ៖ ម៉ូកា
ប្រភពពី៖ starpulse