CamNews

ជីជី ទទួល​ស្គាល់​ថា​ចូល​ក្លឹប​ច្រើន តែ​មិន​មាន​ឧកញ៉ា​ណា មក​ព្រមាន​នាង​ទេ

ភ្នំពេញៈ បន្ទាប់ពីលេចឮព័ត៌មានថា ពិធីការិនីរាងតូចច្រឡឹង កញ្ញា ពេជ្រ សូលីដា ហៅ ជីជី ត្រូវ
បាន ឧកញ៉ាមានអំណាចម្នាក់ ដែលជាគូស្នេហ៍ធ្វើការ ព្រមានទៅនាងកុំឲ្យ ដើរលេងភ្លើតភ្លើនភ្លេច
ខ្លួន ជាស្រីច្រើនពេក នោះត្រូវបាន នាងចេញមុខបដិសេធថា នាងគ្មានទំនាក់ទំនងស្នេហា ជាមួយ
ឧកញ៉ា ណាមួយទេ ហើយនាងក៏មិន ដឹងខ្លួនដែលថា គេបានព័ត៌មានមកពី ណាចុះផ្សាយទេ។

ថ្មីៗនេះមានសារព័ត៌មាន ក្នុងស្រុកមួយបាន ចុះផ្សាយថាមាន ឧកញ៉ាសម្បូរទ្រព្យ មានអំណាចម្នាក់
ដែលជាប្រុសស្នេហ៍កញ្ញា ជីជីមានការអាក់អន់ចិត្ត ចំពោះនាងហើយថែមទាំង ព្រមានផ្តាច់ទំនាក់ទំ
នង និងការជួយជ្រោមជ្រែង ខណៈពេលដែល ពិធីការិនីវ័យក្មេងរូបនេះ ឧស្សាហ៍មានកម្មវិធី ជួបជុំ
មិត្តភក្តិក្នុងពេលរាត្រី ចូលក្លឹបជប់លៀងរាំ កម្សាន្តកៀកកើយបុរសៗ វ័យក្មេងប្លែកមុខជាច្រើន មិនតែ
ប៉ុណ្ណោះ ក៏មានការទម្លាយ ព័ត៌មានទៀតថា នាងនិងអាចប្រឈមមុខ និងការបាត់តំណែងនៅ ស៊ីធី
អ៊ីន ទៀតផង បើសិនជានាងនៅ តែមិនមានការកែប្រែ តាមសំដីរបស់ ឧកញ៉ារូបនោះទេ។

ប្រភពដដែលបានបង្ហើបប្រាប់ ឲ្យដឹងទៀតថាជារឿយៗ គេតែងតែឃើញពិធីការិនី ក្នុងកម្មវិធី“រាត្រី
កម្សាន្ត” រូបនេះ តែងតែដើរ លេងពេលរាត្រី ដូចជាសត្វទីទុយ ដែលនាងចូលចិត្ត រកភាពសប្បាយ
រីករាយប្រៀប យុវវ័យសម័យទំនើប ហើយនៅពេលដែល ទៅដើរលេងម្តងៗ នាងចូលចិត្តសម្ញែង
ភាពសិទ្ធស្នាល ជាមួយប្រុសក្មេងៗវ័យ ស្របាលនាងយ៉ាងស្អិត រមួតដែលមើលទៅ ប្រៀបបីដូចជា
គូសង្សារសំណព្វចិត្ត។

ជុំវិញព័ត៌មានដែល លេចឮរសើប ដែលបោកបក់ទៅលើ ពិធីការិនីវ័យជាង ២០ឆ្នាំ កញ្ញាជីជី ដែល
ត្រូវបាននាងប្រាប់ Looking TODAY តាមទូរស័ព្ទ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៣នេះថា នាងមាន
ការហួសចិត្តមិនដឹងថា និយាយបែបណាទេនៅ ពេលដែលឃើញគេ ចុះផ្សាយពីនាងបែបនោះ ទាំង
ដែល នាងមិនដឹងខ្លួន ទាល់តែសោះ ចុះហេតុអ្វីក៏គេដឹងហើយ យកទៅចុះផ្សាយបែបនោះ បើសិនជា
រឿងពិត នាងមិនថាទេ តែវាមិនមែនជា រឿងពិតសូម្បីតែបន្តិច។

ពិធីការិនីសម្បូរវោហារ និងមានភាពក្រម៉ិចក្រម៉ើម គួរឲ្យស្រលាញ់រូបនេះ បានប្រាប់លាយឡំ និងសំ
ណើចថា “ខ្ញុំពិតជាហួសចិត្តណាស់បង នៅពេលដែលខ្ញុំបាន ឃើញព័ត៌មាននេះ ហើយខ្ញុំក៏ធ្លាប់បាន
បកស្រាយរួចហើយ តែពួកគាត់ (សារព័ត៌ មាន) មិនបានសរសេរ តាមអ្វីដែលខ្ញុំ និយាយទេគាត់បែរ
ជា និយាយទៅតាមអ្វី ដែលជាគំនិតធ្វើយ៉ាងណា ឲ្យអត្ថបទនោះ ទាក់ទាញការចាប់អារម្មណ៍ ដោយ
មិនគិតពី ទឹកចិត្តអ្នកដែល គាត់សរសេរប៉ះពាល់ កេរ្តិ៍ឈ្មោះទាល់តែសោះ”។

តារាស្រីដែលកំពុងតែស្រវ៉ា ចាប់យកអាជីពជា តារាសម្តែងរូបនេះក៏បានប្រាប់ ឲ្យដឹងទៀតថា នាង
សុំឲ្យអ្នកសារព័ត៌មាន មុនពេលដែលចុះផ្សាយ សុំរកប្រភពឲ្យច្បាស់លាស់ កុំអះអាងតែមានប្រភព
មិនច្បាស់លាស់ ហើយចុះផ្សាយថាគេមិនល្អ បែបនេះបែបនោះគឺវា ប៉ះពាល់កិត្តិយសគេណាស់
ហើយបើសិនជាពួកគាត់ មានបងប្អូនជាអ្នកសិល្បៈ ទើបដឹងថានៅពេលដែល គាត់ចុះផ្សាយបែប
នោះគេ ឈឺចាប់ប៉ុណ្ណានៅពេល ដែលគេចេញផ្សាយរឿង មិនល្អហើយមិនមែនជា ការពិតទៀត
នោះ“ហើយមួយវិញទៀតរាល់ ព័ត៌មានពាក់ព័ន្ធខ្ញុំ និងគ្រួសារគឺអាចមកសួរខ្ញុំ ដោយផ្ទាល់មុនចុះ
ផ្សាយ ព័ត៌មាននោះព្រោះថា ខ្ញុំមិនសប្បាយចិត្តទេ ម្យ៉ាងក៏មិនចង់ឲ្យមាន តែរឿងដដែលៗប៉ះពាល់
ខ្ញុំច្រើនពេកដែល និយាយត្រង់ចុះពេលខ្លះ ក៏មានអារម្មណ៍ថា ធុញថប់ដែរ”។

ចំណែករឿងដែលនិយាយថា នាងឧស្សាហ៍ចូលក្លឹបកម្សាន្ត នោះត្រូវបាន នាងទទួលស្គាល់ថា នាង
ធ្លាប់ទៅក្លឹបកម្សាន្ត ពេលយប់មែនតែមិនមែន ឧស្សាហ៍ទេគឺទៅនៅពេល ដែលមានអ្នកសិល្បៈ មាន
កម្មវិធីជប់លៀង ឬក៏មានកម្មវិធីសម្ពោធ អីជាដើមបាន នាងទៅហើយ។

ទៅនោះគឺទាល់តែមាន ការអញ្ជើញឲ្យចូលរួមទៀតផង មិនមែននឹកឃើញ ទៅក៏ទៅទេ “ចំណែករឿង
ថាខ្ញុំបញ្ចេញភាព សិទ្ធស្នាលជាមួយប្រុសៗ នោះ គឺគ្រាន់តែបញ្ចេញ ទំនាក់ទំនង បែបមិត្តភក្តិ ដែល
រាប់អានគ្នា គ្មានន័យអ្វីផ្សេងទេ កុំយល់ច្រឡំ ព្រោះ មិត្តភាពមិនមែនទាល់ តែអ្នកក្រៅរង្វង់សិល្បៈមាន
តែម្នាក់ឯងទេ អ្នកសិល្បៈក៏មាន ការរាប់អានគ្នាដែរ”៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល