ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ ផ្សារដើមថ្កូវ នៅម៉ោងប្រម៉ាណ ៧៖១៥ នាទី ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៥ នេះ បានធ្វើការឃាត់ខ្លួនមនុស្ស៣ នាក់ នៅផ្ទះលេខវ័ល្លលាភ ទីតាំងលេខ១៧ ផ្លូវ៤៨០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការម បន្ទាប់ពី ជនទាំងនោះបានធ្វើសកម្មភាព លួចទូរទស្សន៍។

មន្រ្តីនគរបាល មូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនទី១.ឈ្មោះ អ៊ុង ប៊ុនតារារស្មី ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅផ្ទះលេខ៣ ផ្លូវជាតិលេខ១ បូរីប៉េងហួត សង្កាត់និរោធ ខណ្ឌច្បារអំពៅ, ទី២.ឈ្មោះ អ៊ុំ សុវណ្ណរិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះលេខ៧១ ផ្លូវលេខ១៨២ សង្កាត់អូឬស្សី២ ខណ្ឌ៧មករា មុខរបរកម្មករ និងទី៣.ឈ្មោះ ទឹម សុធារិទ្ធ ភេទប្រុស អាយុ២១ ឆ្នាំ ស្នាក់នៅផ្ទះលេខ១០៨ ផ្លូវ១៨២ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា។ ដោយឡែកជនរងគ្រោះ ឈ្មោះ គង់ សុម៉េត អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះសំណាក់ វ័ល្លលាភ ទីតាំងលេខ១៧ ផ្លូវលេខ៤៨០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន មុខរបរអ្នកមើលការខុសត្រូវក្នុងផ្ទះសំណាក់ ហើយសំភារៈដែលបាត់បង់ មានទូរទស្សន៍ ម៉ាក់ Panasonic ពណ៌ខ្មៅ ទំហំ ២៤អ៊ីង ១គ្រឿង និងតេឡេទូរទស្សន៍ ប៉ុន្តែត្រូវបានដកហូតពីជនសង្ស័យមកវិញហើយ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ អ៊ួង ប៊ុនតារារស្មី បានជិះរថយន្ត Prius ដែលពាក់ស្លាកលេខភ្នំពេញ 2Z-0665 ពីរនាក់ អ៊ុំ សុវណ្ណរិទ្ធ និងទឹម សុធារិទ្ធដើរលេង រួចហើយ ក៏បាននំាគ្នាចូលស្នាក់នៅផ្ទះសំណាក់ វ័ល្លលាភ នៅម៉ោង៦៖១៩នាទី ។ សាក្សីបានបន្តទៀតថា ពួកគេស្នាក់នៅបន្ទប់លេខ១៦១ បន្ទាប់មក អ៊ួង ប៊ុនតារារស្មី បានធ្វើសកម្មភាពដោះទូរទស្សន៍ Panasonic ពីជញ្ជំាង យកមកទុកក្នុងគូជរថយន្ត រួចបានបានបបួលមិត្តភ័ក្ត្រគេចេញពីផ្ទះសំណាក់ តែពេលនោះ គង់ សុម៉េត ដែលជាអ្នកមើលការខុសត្រូវក្នុងផ្ទះសំណាក់ មានការសង្ស័យ បានឃាត់អ្នកទំាងបីនាក់នោះ ដើម្បីពិនិត្យ បន្ទប់សិន ទើបអាចអនុញ្ញាត្តិ។

សាក្សីបានបន្តទៀតថា ពេលដែលអ្នកមើលការខុសត្រូវបន្ទប់ បានចូលទៅដល់មិនឃើញមានទូរទស្សន៍ ក៏មានការសង្ស័យ រួចក៏ចុះមកវិញ ក៏ឃើញ អ៊ូង ប៊ុនតារារស្មី យកទូរទស្សន៍ចេញពីរថយន្ត ពេលនោះអ្នកមើលការខុសត្រូវបន្ទប់ក៏បានទូរស័ព្ទទៅកាន់សមត្ថកិច្ច ដើម្បីនាំខ្លួនយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលផ្សារដើមថ្កូវតែម្តង៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល