ព័ត៌មានអន្តរជាតិ ៖ ឯកអគ្គរដ្ឋទូតអាមេរិក ធ្វើដំណើរទៅកាន់ ប្រទេស កូរ៉េខាងត្បូង រងគ្រោះរបួស បន្ទាប់ ពីមានការវាយប្រហារ នៅក្នុងទីក្រុងសេអ៊ូល នេះបើយោងតាមសម្តីមន្រ្តីផ្លូវការ ។ ប្រភពសារព័ត៌មានពីទំ ព័រប៊ីប៊ីស៊ី អោយដឹងថា លោក Lippert វ័យ ៤២ ឆ្នាំរងការវាយប្រហារនៅពេលដែលចូលរួមជួបប្រជុំអាហារ ពេលព្រឹកនៅក្នុងក្រុង ។

ការរងគ្រោះជាក់ស្តែង ត្រូវបានបង្ហាញអោយដឹង ជាមួយនឹងសន្លឹករូបថតជាច្រើនសន្លឹក ដោយ ឯកអគ្គរដ្ឋ ទូតរូបនេះ បានទទួលរងរបួស ឈាមពេញផ្ទៃមុខ និង ដៃឆ្វេង បន្ទាប់ពីរងការវាយប្រហារ ដោយឡាម ។ ភ្លាមៗ លោក Lippert ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈ ជនដៃដល់ ជាអ្នកវាយប្រហារ មានវ័យ ប្រ មាណជា ៥៥ ឆ្នាំ ត្រូវបានមន្រ្តីប៉ូលីស ធ្វើការបង្ក្រាបបាន និង ចាប់ឃាត់ខ្លួន ។ យ៉ាងណាមិញ នាយកដ្ឋាន រដ្ឋអាមេរិក The US State Department អោយដឹងថា ករណីឯកអគ្គរដ្ឋទូតរងរបួសលើកនេះ ពុំ មានការគំ រាមគំហែងដល់អាយុជីវិតនោះទេ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី