GP Bullhound ទើបតែបានបង្ហាញនូវ តារាងទិន្នន័យស្ថិតិ ដែលត្រូវបានគិត ក្នុងរយះពេល ១នាទី មានអ្វីខ្លះដែលបាន កើតឡើង ក្នុងពិភពអ៊ីនធឺណេត។ បើទោះបីជា ចំនួនទិន្នន័យនេះ ត្រូវបានគិតជាចំនួន ប្រហាក់ប្រហែល ប៉ុន្តែវានឹងបង្ហាញដល់ អ្នកប្រើប្រាស់ ទូទាំងសកលលោក ឲ្យបានឃើញពីកត្តាសំខាន់ៗបំផុត ស្តីពីការតស៊ូមតិ និងនិន្នាការ នៃការអភិវឌ្ឍន៍ របស់បណ្តាសេវាកម្ម ធំៗបំផុត នៅក្នុងពិភព អ៊ីនធឺណេត។

ក្នុងនោះ តាមតារាងទិន្នន័យ "មានអ្វីខ្លះ កើតឡើងនៅលើ អ៊ីនធឺណេត ក្នុងរយះពេល ១នាទី" ដែលក្រុមហ៊ុន Intel បានបង្ហាញ កាលពីខែ មិនា ឆ្នាំ២០១២ កន្លងទៅ បានឲ្យដឹងថា នៅឆ្នាំ ២០១៥ ខាងមុខ ចំនួនបណ្តាឧបករណ៍ Mobile ត្រូវបានរំពឹងថា នឹងកើនឡើងទ្វេដង នៃចំនួនប្រជាជន ទូទាំងពិភពលោក។ អ្នកប្រើប្រាស់ ទូទាំងពិភេះលោក នឹងត្រូវចំណាយរយះពេល ៥ឆ្នាំ ដើម្បី Access IP networks ក្នុងមួយវិនាទី។

តារាងទិន្នន័យ ដែល Intel បានបង្ហាញ កាលពីខែមិនា ឆ្នាំ២០១២

ខាងក្រោមនេះ គឺជាចំនួនខុសគ្នា រវាងឆ្នាំ ២០១២ និង ២០១៣ ៖

ចំនួនស្ថិតិរបស់ GP Bullhound

បើសិនជា ការបង្ហាញនៃល្បឿនកើនឡើង ក្នុងមួយនាទី នៃអ៊ីនធឺណេត គិតជាភាគរយ អ្នកប្រើ ប្រាស់ នឹងឃើញដូចខាងក្រោម៖

ក្រាហ្វិក ល្បឿននៃការកើនឡើង ស្តីពីអ្វីដែល អ៊ិនធឺណេតធ្វើបាន ក្នុងមួយនាទី

អត្រានៃចំនួនអ្នកប្រើប្រាស់ អ៊ីនធឺណេត ទូទាំងពិភពលោក បានកើនឡើងដល់ ៣៨,៨% នៅក្នុងឆ្នាំនេះ។ សំខាន់ជាងនេះ ទៅទៀតនោះ Broadband Speed ជាមធ្យមទូទាំងភិភពលោក បានកើនឡើង ១៧% បើប្រៀបជាមួយ ឆ្នាំមុន។ ទិន្នន័យទាំងពីរខាងលើ បានបង្ហាញ ឲ្យឃើញថា ចំនួនអ្នកប្រើប្រាស់ អ៊ីនធឺណេត ក្នុងការស្វែងរក ព័ត៌មានផ្សេងៗ បញ្ជូនទិន្ន័យ ភ្ជាប់បណ្តាញ ទំនាក់ទំនងសង្គម និងទិញទំនិញ Online គឺមានចំនួនច្រើន ជាងពេលណាៗ ទាំងអស់៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- ម៉ូដេល Concept iPhone 6 ថ្មីមួយទៀត មានលំនាំតាម Style Lumia ពណ៌ស្រស់ ប្លែកភ្នែក
- Galaxy S5 អាចបង្ហាញខ្លួន នៅក្នុងខែកុម្ភះ ជាមួយនឹងថ្ម 4000 mAh មានពីរម៉ូដែល ផ្សេងគ្នា
- មានជនរងគ្រោះម្នាក់ទៀតហើយ បានឆក់ស្លាប់ដោយសារប្រើ iPhone ពេលកំពុងសាកថ្ម

ប្រែសម្រួល៖ សិលា
ប្រភព៖ zing