រដ្ឋាភិបាលហ្វ៊ីលីពីនបានអោយដឹងថា ខ្លួនពឹងផ្អែកទៅលើជំនួយរបស់អាមេរិកក្នុងការតាម
ដានកាំជ្រួចរយៈចម្ងាយឆ្ងាយរបស់កូរ៉េខាងជើង ដែលផ្នែកខ្លះនៃកាំជ្រួចដែលនឹងត្រូវបាន
គេបាញ់ឡើងនៅក្នុងខែក្រោយនេះ នឹងធ្លាក់ទៅក្នុងសមុទ្រហ្វ៊ីលីពីន។
រដ្ឋមន្ដ្រីក្រសួងការពារជាតិហ្វ៊ីលីពីន លោក Voltaire Gazmin បានថ្លែងថា ៖ "ជាការពិត យើង
បាន និងកំពុងពឹងផ្អែកទៅលើអាមេរិកក្នុងការតាមដានដំណើរការ និងទិសដៅរបស់កាំជ្រួច
ផ្លោងរបស់កូរ៉េខាងជើង ព្រោះថាយើងពុំមានលទ្ធភាពធ្វើបែបនេះ"។
កាំជ្រួចរបស់កូរ៉េខាងជើងក្នុងព្យុហយាត្រាកងទ័ពនៅផ្យុងយ៉ាង
គួររំឮកថា កាលពីសប្ដាហ៍មុន កូរ៉េខាងជើងបានប្រកាសថា ក្នុងអំឡុងពេលពី ថ្ងៃទី ១២ ដល់
ថ្ងៃទី ១៦មេសា ខ្លួននឹងបាញ់កាំជ្រួចបង្ហោះផ្កាយរណបត្រួតពិនិត្យមួយ។ តាមគម្រោង ផ្កាយ
រណបនេះនឹងត្រូវបានបាញ់បង្ហោះចេញពីទីតាំងភាគខាងលិចប្រទេសកូរ៉េខាងជើង និងហោះ
មកកាន់ភាគខាងត្បូង។ ជាន់ទីមួយរបស់កាំជ្រួចនឹងធ្លាក់មកលើសមុទ្រលឿង(ចន្លោះប្រទេស
ចិន និងកូរ៉េខាងត្បូង)។ ជាន់ទីពីរ អាចនឹងត្រូវធ្លាក់មកលើសមុទ្រឦសានរបស់ហ្វ៊ីលីពីន។
ដោយ ៖ សូរីយ៉ា
ប្រភព ៖ VE