CamNews

សោម ម៉ាល័ក្ខ ទន្ទឹង​រង់ចាំ ១ឆ្នាំទៀត

ភ្នំពេញៈ បន្ទាប់ពីចូលរោងការ តាមប្រពៃណី ជាមួយស្វាមីកាលពីដើមខែមេសារួចមក អ្នកនាង សោម ម៉ាល័ក្ខ ហាក់បង្ហាញពីភាពមិនច្បាស់លាស់ ក្នុងការចាកចេញទៅរស់នៅតាមស្វាមី ឯនាយសមុទ្រទេ ដោយនាងលើកឡើងថា រត់ការឯកសារមិនទាន់បាន ធ្វើឲ្យកាលបរិច្ឆេទចេញទៅ ក៏មិនទាន់ច្បាស់។ ហេតុដូច្នេះហើយទើបនាង មិនទាន់ហ៊ាននិយាយមុន ។ ប៉ុន្តែថ្មីៗនេះ ម្ចាស់សាម៉ីខ្លួន រូបស្រស់សោភារូបនេះ បែរជាចេញមុខបង្ហើបឲ្យដឹងថា នៅឆ្នាំក្រោយនេះ នាង និងចាកចេញពីស្រុកកំណើត ទៅរស់នៅតាមស្វាមី ឯអាម៉េរិកដោយស្របច្បាប់ហើយ។

ក្រោយពីតារាសម្តែង ស្រីស្រស់សម្បុរស្រអែម អ្នកនាង សោម ម៉ាល័ក្ខ បានសម្រេចចិត្តបញ្ចប់ភាពជាស្ត្រីមេម៉ាយ សម្រេចចិត្តរៀបការ ជាលើកទី២ជាមួយស្វាមី ជាវេជ្ជបណ្ឌិតវ័យ៤០ឆ្នាំប្លាយ រួចមក ដល់ពេលនេះគឺមានរយៈពេល ទើបតែជាង២ខែប៉ុណ្ណោះ ប៉ុន្តែគេសង្កេតឃើញថា នាងនិងស្វាមីបណ្តូលចិត្ត ហាក់បង្ហាញស្នេហា ស្មោះសរផ្អែមល្ហែមជាមួយគ្នា ជាងទឹកឃ្មុំទៅទៀត ដោយជារឿយៗស្វាមីរបស់នាង តែងតែជិះយន្តហោះ មកលេងភរិយាជាស្រីស្អាតវ័យក្មេង មិនដាច់ទេ ពោលគឺ១ ខែពីរដងឯណោះ ធ្វើឲ្យចំណងស្នេហ៍របស់ពួកគេ កាន់តែចងរឹតយ៉ាងណែន ។

តួឯកស្រីក្នុងរឿង “គ្រាប់ពេជ្រ” ក៏បានបង្ហើបប្រាប់គេហទំព័រ LookingTODAY តាមទូរស័ព្ទ កាលពីពេលថ្មីៗកន្លងទៅនេះថា សម្រាប់នាង ក្រោយពីរៀបការ ជាមួយស្វាមី គឺជីវិតនាងពោរពេញដោយសុភមង្គល និងស្រឡាញ់គ្នាខ្លាំងណាស់ បើទោះជាពេលនេះ ពួកនាង មិនទាន់មានឱកាស រស់នៅជិតគ្នារាល់ថ្ងៃ ដូចជីវិតប្តីប្រពន្ធដទៃក៏ដោយ ។
តារាស្រីដែលប្រកាសដកខ្លួន ចេញពីការសម្តែងរឿងតម្រូវចិត្តប្ដី នាង សោម ម៉ាល័ក្ខ បានប្រាប់ឲ្យដឹងថា " នៅឆ្នាំក្រោយនេះ ខ្ញុំនឹងចេញទៅរស់នៅ ជាមួយស្វាមីហើយ ប៉ុន្តែខ្ញុំមិនទាន់ដឹងច្បាស់ថា ចេញទៅដើមឆ្នាំ ឬចុងឆ្នាំទេ ។ ក្រោយពីខ្ញុំចាកចេញ ទៅរស់នៅជាមួយស្វាមី ខ្ញុំសម្រេចចិត្តដកខ្លួនពីសិល្បៈដូចគ្នា " ។

អ្នកនាង ម៉ាល័ក្ខ បានប្រាប់ឲ្យដឹងបន្ថែមទៀតថា នៅពេលចេញទៅក្រៅប្រទេស នាងនៅមិនទាន់ដឹងនៅឡើយទេ ថា ត្រូវបន្តសិល្បៈ ឬក៏ធ្វើការអ្វីផ្សេងទេ ប៉ុន្តែនាងគិតថា នៅពេលចេញទៅរស់នៅអាម៉េរិក ប្រហែលជាជួយមើលការខុសត្រូវ គ្លីនីករបស់ស្វាមីសិន ព្រោះស្វាមី របស់នាងនៅទីនោះ គឺមានបើកគ្លីនីកផ្ទាល់ខ្លួន ។ ដូច្នេះមានតែទៅជួយមើល ម្យ៉ាងស្វាមីរបស់ នាងក៏មិនចង់ឲ្យនាងធ្វើការអ្វីផ្សេងដែរ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល