នៅជប៉ុន ក្នុងវិស័យកីឡា ការ៉ាត់តេដូ គ្មានអ្នកណា ដែលថាមិនស្គាល់ ស្រីស្អាត Rina Takeda ដែលជាអ្នកជំនាញ ក្នុងក្បាច់គុន ការ៉ាត់តេដូ នេះទេ ។ ថ្មីៗនេះ នាងបានទទួល ការចាប់អារម្មណ៍ យ៉ាងខ្លាំងពី ការប្រើប្រាស់ ក្បាច់គុន ដ៏ជំនាញរបស់នាង ។

Rina Takeda នាងមានអាយុ ២២ ឆ្នាំប៉ុណ្ណោះ តែនាងកាន់ ខ្សែក្រវាត់ខ្មៅ ហើយថ្មីៗនេះ នៅក្នុង ការផ្សាយពាណិជ្ជកម្មមួយ នាងបានបញ្ចេញ សម្ថភាព ដោយប្រើក្បាល បំបែកដុំឥដ្ឋ ១៥ ដុំយ៉ាង អស្ចារ្យ ។ បើតាមយើង ដឹងពីប្រវត្តិ របស់នាងគឺថា បានហាត់ការ៉ាត់តេដូ តាំងតែពីអាយុ ១០ ឆ្នាំមកម្ល៉េះ ។ ហេតុផលដែល នាងបានចូល ហាត់ការ៉ាត់តេ គឺមានពេលមួយ នាងបានឃើញ ប៉ា របស់នាង ប្រកួតការ៉ាត់តេ តាំងពីពេលនោះ មកនាងស្រឡាញ់ នឹងចង់លើក មុខមាត់ប៉ារបស់នាង ដោយការ៉ាត់តេដូនេះ ។

ដោយសារតែ ជំនាញនិង សមត្ថភាព ដ៏អស្ចារ្យរបស់នាង មានអ្នកដឹកនាំ រឿងជាច្រើន បានទាក់ ទងនាងអោយ ទៅចូលរួមថត ភាពយន្ត បានប៉ុន្មានរឿង ដែរដែល រឿងទាំងនោះ សុទ្ធតែទាក់ទង និងការប្រើប្រាស់ ក្បាច់គុន ៕

<object width="500" height="400" data="http://www.youtube.com/v/foaRL4F_Aqw&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/foaRL4F_Aqw&rel=1" /></object>

ប្រែសម្រួល ៖ កុសល
ប្រភព ៖ k14