ភ្នំពេញ ៖ ជិតដល់ថ្ងៃខួបមួយឆ្នាំ នៃការយាងចូលព្រះទីវង្គត នៃព្រះបរមរតនកោដ្ឋ សម្តេចតា នា
ថ្ងៃទី១៥ ខែតុលា ជាងថតរូបជំនាញជនជាតិអូស្រ្តាលីម្នាក់ បានប្រកាសលក់រូបថតព្រះឆាយា
ល័ក្ខណ៍ នៃការ ថ្វាយ ព្រះភ្លើងសម្តេចតាចំនួន១០០០០ដុល្លារ ដែលសំអាងថា រូបថតរបស់ខ្លួន
បានផ្តិតនូវការបង្កប់មនោ សញ្ចេតនា យ៉ាងជ្រាលជ្រៅរបស់ព្រះមហាក្សត្រ ព្រះមហាក្សត្រី
ចំពោះសម្តេចតា ។

ជនជាតិអូស្រ្តាលី លោក ដូក្លាស ប៊ីតធី អះអាងថា ចំណូលមួយផ្នែកនឹងត្រូវយកទៅផ្គត់ផ្គង់ សម្រាប់
ការ បង្កើតនូវអង្គការក្រៅរដ្ឋាភិបាលថ្មីមួយ ដែលនឹងជួយបង្រៀនហែលទឹកដល់កុមារកម្ពុជា ។

លោក ដូក្លាស ប៊ីតធី គឺជាសិល្បករថតរូប សញ្ជាតិអូស្រ្តាលីម្នាក់ ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ ទូ
ទាំង ប្រទេសកម្ពុជា តាមរយៈរូបភាពដែលមានលក្ខណៈលំដាប់ពិភពលោក និងឲ្យពិភពលោកស្គាល់
ប្រទេស កម្ពុជាកំពុងបញ្ចេញនូវរូបភាព នៃវាលព្រះមេរុ ជាទីជួបជុំដែលសម្តេច សម្តេចយាយ និងនា
យករដ្ឋមន្រ្តី បានថ្វាយព្រះភ្លើង ចំពោះព្រះបរមសពសម្តេចព្រះបាទ នរោត្តម សីហនុ ។

ព្រះឆាយាល័ក្ខណ៍មួយព្រះអង្គនេះ តំណាងឲ្យព្រះរាជអំណាច និងមហាមនោសញ្ចេតនាដ៏ជ្រាលជ្រៅ
សម្រាប់ព្រឹត្តិការណ៍ទាំមូល ។ ព្រះឆាយាល័ក្ខណ៍នេះ មានទាំងការបញ្ជូលនូវសមាសសភាពមន្រ្តីរាជ
ការ គណៈប្រតិភូអ្នកដឹកនាំសាសនា និងអ្នកតំណាងប្រជាជន ដែលមានវត្តមានគ្រប់ឋាន្តរស័ក្តិ ក្នុង
ទិដ្ឋាភាពដ៏ប្រត្យក្ស ។

លក្ខណៈពិសេសត្រង់ថា ស៊ុមសម្រាប់ដាក់រូបព្រះឆាយាល័ក្ខណ៍ នៃការថ្វាយព្រះភ្លើង ដល់ព្រះបរម
សព សម្តេចតា មានគុណភាព និងប្រកបដោយវិជ្ជាជីវៈ ដែលមានអាចប្រៀបផ្ទឹមបាន និងត្រូវគេ
រៀបចំឲ្យ ក្លាយ ទៅជាកំណត់ត្រានៃមហាព្រឹត្តិការណ៍ ៦ សមរាប់រយឆ្នាំ ។ ព្រះឆាយាល័ក្ខណ៍ នឹង
ត្រូវបានផ្តិតក្នុងទំហំ ២ ម៉ែត្រ លើក្រដាសពណ៌ប្រាក់ រំលេចដោយកែវចរណៃដែលអាចរក្សាទុកបាន
យូរជាង២០០ឆ្នាំ ។ ព្រះ ឆាយាល័ក្ខណ៍ ដែលផ្តិតរូចហើយនឹងត្រូវបានចុះលេខ និងចុះហត្ថលេខារួម
ជាមួយលិខិតបញ្ជាក់ តាម ផ្លូវច្បាប់ ការដាក់ប្រកបជាមួយស៊ុមលំដាប់ពិភពលោក ។ ព្រះឆាយា
ល័ក្ខណ៍ និងរបស់ទាំងអស់ នឹងត្រូវ ផលិតក្នុងប្រទេសអូស្រ្តាលីដោយសម្ភារៈខ្នាតពិភពលោក ។

លោក ប៊ីតធី និយាយថា ភាពចងចាំ និងការប្រឹងប្រែង ដែលលោកមានដើម្បីសម្រេចបាន នៃរូបភាព
នេះ និងសមិទ្ឋផលដែលសម្តេចតាបានធ្វើ សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងមូល បានធ្វើ
ឲ្យទឹក ភ្នែកលោកស្រក់ ទោះបីទ្រង់បានយាងចូលទីវង្គតហើយក៏ដោយ ។

លោកបន្តទៀតថា ក្នុងកំឡុងពេលនៃការថតរូបនោះ នៅចំពោះបរិយាកាសនៃមហាព្រឹត្តិការណ៍ទាំង
មូល ការបាញ់កាំភ្លើង១០១គ្រាប់ ដែលធ្វើឲ្យមានការញ័ររញ្ជួយនៅពេញរាជធានីភ្នំពេញ និងការបាញ់
កាំជ្រួច យ៉ាងសម្បើម រួមជាមួយនឹងផ្សែងភ្លើង ទឹកភ្នែក និងការប្រមូលផ្តុំនៃប្រជាជន ។

លោកថា “ វាជាកិត្តិយសដ៏ធំធេង ក្នុងមួយជីវិតរបស់ខ្ញុំ ក្នុងការផ្តិតរូបថត ធ្វើជាសក្ខីភាពចំពោះការ
ថ្វាយ មហាព្រះភ្លើងចំពោះព្រះបរមសពព្រះករុណា ដែលជាការសម្រេចចុងក្រោយអង្អស់ នៅក្នុង
ប្រវត្តិសាស្រ្ត នៃយុគសម័យដ៏សំខាន់មួយក្នុងប្រវត្តិសាស្រ្តរបស់ពិភពលោក និងការរួមចំណែកទុក្ខ
ដែលជាការបាត់បង់ របស់កម្ពុជា”។

ការថតរូបរបស់លោក ប៊ីតធី មានការទទួលស្គាល់យ៉ាងខ្លាំង ដោយផូស្កាតចំនួន ១០០០សន្លឹក ត្រូវ
បាន លក់ដាច់ក្នុងប្រទេសកម្ពុជា និង១០០០០សន្លឹកទៀត ត្រូវបានលក់ដាច់នៅទូទាំងពិភពលោក
ជារៀងរាល់ ខែ ។

សូមជម្រាបថា ចំណូលដែលបានពីការលក់នឹងត្រូវដាក់បញ្ជូលសម្រាប់ ការបង្ហាញនូវរូបភាពដែលមាន
ស៊ុមរបស់សម្តេច សម្តេចម៉ែ និងនាយករដ្ឋមន្រ្តី ក៏ដូចជាការរីកលូតលាស់អាជីវកម្មរបស់លោក ប៊ីតធី
ដែល នឹងអាចជួយផ្សព្វផ្សាយ អំពីប្រទេសកម្ពុជាទៅកាន់ពិភពលោក ។ ចំណែកឯចំណូលមួយទៀត
នឹងត្រូវ យកទៅផ្គត់ផ្គង់សម្រាប់ការបង្កើតនូវអង្គការក្រៅរដ្ឋាភិបាលថ្មីមួយ ដែលនឹងជួយបង្រៀនហែល
ទឹកដល់ កុមារកម្ពុជា ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល