CamNews

គ្រាន់បើ ៖ ក្រុមខ្មាន់កាំភ្លើង មិនស្គាល់ អត្តសញ្ញាណ ចាប់ជម្រិត អតីតឧបនាយករដ្ឋមន្រ្តី បានសម្រេច

ព័ត៌មានអន្តរជាតិ ៖ ក្រោយពីបានដកស្រង់  ការគូសបញ្ជាក់ ពីសមាជិក សភា ទំព័រសារព័ត៌មានបរទេស រដ្ឋចិន ស៊ិនហួរ បានចេញផ្សាយអោយដឹងថា ក្រុមខ្មាន់កាំភ្លើង មិនស្គាល់អត្តសញ្ញាណ  បានចាប់ជម្រិត អតីតឧបនាយករដ្ឋមន្រ្តី ប្រទេសលីប៊ី បានសម្រេច លោក Mustafa Abu Shagor នៅក្នុងទី Tripoli កាល ពីថ្ងៃអង្គារ ម្សិលមិញនេះ ។

សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា លោក Abu Shagor ត្រូវបាន   ចាប់បង្ខំ  អោយចូលរថយន្តមួយ គ្រឿង ពីសំណាក់ក្រុមខ្មាន់កាំភ្លើង មិនស្គាល់អត្តសញ្ញាណ ខណៈកន្លែង ចាប់ជម្រិត  មានទីតាំងនៅជិត ផ្ទះរបស់លោក តំបន់ al-Andalus ក្រុង Tripoli  កាលពីរសៀល ថ្ងៃអង្គារ ម្សិលមិញ ដោយចាប់ជម្រិតទៅ ទីតាំងដ៏អាថ៍កំបាំងរបស់ពួកគេ នេះបើយោងតាមសម្តី តំណាងរាស្រ្ត Essam al- Naasse ។

ប្រភពដដែលបន្តអោយដឹងថា មុននឹងមានករណីចាប់ជម្រិតខាងលើនេះឡើង មានការទូរស័ព្ទហៅចូល ទូរស័ព្ទដៃ របស់លោក Abu Shagor ដែលត្រូវបានគេស្គាល់ថា ជាទូរស័ព្ទ  អនាមិក បញ្ជាអោយគាត់ចាក ចេញពីផ្ទះ តែត្រូវបានគាត់បដិសេធ ស្របពេលដែល មកទល់នឹងពេលបច្ចុប្បន្នភាព ពុំទាន់បានដឹងជាក់ ច្បាស់នៅឡើយទេ ថាតើ នរណាអោយពិតប្រាកដ ដែលនៅពីក្រោយការចាប់ជម្រិតលើកនេះ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖​ ស៊ិនហួរ