CamNews

ថ្ងៃដង្ហែព្រះបរមអដ្ឋិ ព្រះបរមរតនកោដ្ឋ បញ្ចប់ទៅដោយរលូន

ភ្នំពេញ ៖ ក្នុងថ្ងៃដង្ហែព្រះបរមអដ្ឋិ ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា "ព្រះបរម រតនកោដ្ឋ" នៅថ្ងៃ ទី១១ ខែកក្កដា ឆ្នាំ២០១៤ មានសកម្មភាពរស់រវើក ដោយមាន ប្រជាពលរដ្ឋមកពីបណ្តាខេត្តនានា នៅទូទាំងប្រទេស បានអ្នកចូលរួមយ៉ាងច្រើនកុះករ ហើយបាន បញ្ចប់ទៅរលូនយ៉ាងល្អប្រសើរ។

ក្បួនដង្ហែព្រះបរមអដ្ឋិ "ព្រះបរមរតនកោដ្ឋ" នៅថ្ងៃសុក្រ ១៥កើត ខែអាសាឍ ឆ្នាំមមី ឆស័ក ព.ស ២៥៥៨ ដោយថ្មើរជើង ចំណុចចាប់ផ្តើមពីទ្វារជ័យ បត់ឆ្វេងតាមមហាវិថី សុធារស បត់ឆ្វេងតាម វិថីសម្តេចព្រះធម្មលិខិត អ៊ុក បត់ឆ្វេង តាមមហាវិថីព្រះនរោត្តម ព័ទ្ធខាងលិចវិមានឯករាជ្យ បត់ឆ្វេងតាមមហាវិថី សម្តេចព្រះសីហនុ បត់ឆ្វេង តាមមហាវិថី សម្តេច សុធារស និងចូលព្រះ ឧបោសថរតនារាម តាមទ្វារធំខាងកើត ។

ព្រះរាជពិធីដង្ហែ ព្រះអដ្ឋិ ព្រះបរមរតនកោដ្ឋ នឹងមានប្រជាពលរដ្ឋ សិស្ស និស្សិត មន្ត្រីរាជការ ចូលរួមប្រមាណ ២ ម៉ឺននាក់ ដើម្បីយកទៅតំកល់ក្នុង ព្រះបរមចេតីយ៍ នៃព្រះវិហារ ព្រះកែវមរកត ។

ក្នុងព្រះរាជពិធីនេះ ក៏មានការចូលរួមពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចចតេជោ ហ៊ុន សែន សម្តេចប្រធានរដ្ឋសភាហេង សំរិន ព្រមទាំងសមាជិកសភា និងមន្រ្តីរាជរដ្ឋាភិបាល កម្ពុជាជាច្រើនរូបផ្សេងទៀត។

ការដង្ហែ ព្រះបរម អដ្ឋិព្រះ បានមកដល់វិមានឯករាជ្យហើយ នៅម៉ោងប្រមាណជា ៨និង១៩នាទីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៤នេះ ក្នុងពេលក្បួនមកដល់វិមាន ឯករាជ្យព្រះសង្ឃជាង៩០អង្គសូត្រមន្ត ដើម្បីឧទ្ទិកុសលទៅដល់ ព្រះបរម រតនកោដ្ឋ ហើយ ក្បួននមកដល់មុខព្រះបរមរាជវាំង នៅម៉ោងប្រមាណជា៨និង៤៤នាទី ហើយសម្តេចម៉ែ និងព្រះមហាក្សត្រ បានយាងចូលវាំងជ័យ នៅម៉ោង៩ ព្រឹកនេះ។ ក្បួនដង្ហែព្រះបរមអដ្ឋិ បានមកដល់ព្រះវិហារព្រះកែវមរកត ក្នុងព្រះបរមរាជវាំង ហើយបានបញ្ចប់សកម្មភាពដង្ហែ បន្ទាប់ពីបានមកដល់ ព្រះវិហារព្រះកែវមរកត ក្នុងព្រះបរមរាជវាំង ហើយក៏បានរំសាយ។

ព្រះរាជពិធីបុណ្យនេះ មានរយៈពេល ៣ថ្ងៃ ដោយថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១៤ ពិធីគោរពព្រះ វិញ្ញាណក្ខន្ធ ពិធីបង្សុកូល និងរាប់បាត្រនៅមុខព្រះបរម រាជវាំងដោយ ក្រសួងធម្មការ និងសាសនាជាអ្នក ចាត់ចែងរៀបចំ។ ថ្ងៃទី១១ ខែកក្កដា ព្រះរាជពិធីដង្ហែ និងតម្កល់ ព្រះបរមអដ្ឋិ ទីតាំងនៅព្រះចេតិយ នៃបរិវេណព្រះវិហារព្រះ កែវមរកត សម្រាប់ប្រារព្ធព្រះរាជពិធីបុណ្យ ទៅតាមព្រះរាជ ប្បវេណីជាតិ និងពិធីសាសនា ។ និងថ្ងៃ ១២ ថ្ងៃនៃការតម្កល់ព្រះបរមអដ្ឋិ ព្រឹក ថ្ងៃ យប់ មានកម្មវិធីសាសនា កម្មវិធីគោរពព្រះវិញ្ញាណក្ខន្ធ កម្មវិធីបាញ់កាំជ្រួច និងមានកម្មវិធី បាញ់កាំ ភ្លើងធំនៅពេលដង្ហែ និងបញ្ចុះព្រះបរមអដ្ឋិ។

ព្រមជាមួយគ្នានេះដែរ អ្នកស្រី វ៉ាន់ អូន ជាប្រជាពលរដ្ឋម្នាក់រស់នៅ រាជធានីភ្នំពេញ ដែលបាន ចូលរួមក្នុងការ ដង្ហែក្បួនព្រះបរមអដ្ឋិ ព្រះបរមរតនកោដ្ឋ បាននិយាយថា អ្នកស្រីនៅតែគោរព ស្រឡាញ់ទៅដល់ ព្រះអង្គជាប់ជានិច្ច ទោះបីជាព្រះអង្គឃ្លាតចាកពី ផែនដីយើងនេះក៏ដោយ។ អ្នកស្រីបន្តថា ព្រះអង្គជាមនុស្សល្អ គួរឲ្យស្រឡាញ់រាប់អានជាខ្លាំង។

ចំណែកប្រជាពលរដ្ឋម្នាក់ទៀត ឈ្មោះ ទឹក សង បានននិយាយក្នុងទឹកមុខ អាល័យដល់ព្រះអង្គថា ព្រះអង្គមានទឹកចិត្តសណ្តោះប្រណី ដល់កូនចៅ ហើយព្រះអង្គជាបុគ្គលដ៏អស្ចារ្យ ហើយបានស្វែងរកសន្តិភាព ជូនប្រទេសជាតិ និងជូនប្រជាពលរដ្ឋខ្មែរ។

តាមការសង្កេតឃើញថា ចំពោះស្ថានភាពទូទៅក្នុងព្រះរាជពិធីបុណ្យនេះ មានសភាពល្អគ្មាន ការរំខានរារាំងអ្វីឡើយ ដោយសារតែកងកំលាំងសមត្ថកិច្ចបានការពារសុវត្ថិ ភាពសន្តិសុខ នៅតាមបណ្តាផ្លូវធំៗមួយចំនួនបានយ៉ាងល្អប្រសើរ។

ក្នុងពិធីដង្ហែព្រះបរមអដ្ឋិនេះ ដោយសារតែមានការអាណិតអាសូរ ព្រះមហាក្សត្រកម្ពុជាបាន សម្រេច ព្រះទ័យព្រះរាជទានលើកលែង និងបន្ធូបន្ថយទោសដល់ទណ្ឌិតចំនួន៣៣៥នាក់។

ក្នុងចំណោមទណ្ឌិតទាំងអស់ មានទណ្ឌិត៣៥នាក់ ត្រូវដោះលែងឲ្យមានសេរីភាព, ៣០០នាក់ ត្រូវបន្ថយ ទោស ចាប់ពី៦ខែទៅ ១២ខែ និង ទណ្ឌិត ២នាក់ ដែលត្រូវកាត់ទោសមួយជីវិត បន្ថយមកត្រឹម ២០ឆ្នាំ ។

សូមបញ្ជាក់ថា សម្រាប់ព្រះរាជកម្មវិធី ដង្ហែព្រះបរមអដ្ឋិ «ព្រះបរមរតនកោដ្ឋ»នេះ រាជរដ្ឋាភិបាលបាន បង្កើត អនុគណៈកម្មការជា ច្រើន ដែលទាំងរួមមាន អនុគណៈកម្មការរៀបចំ ព្រះចេតិយក្បូន ដង្ហែព្រះបរមអដ្ឋិ ព្រះរាជរថសម្រាប់ដង្ហែ ទឹក អគ្គិសនី ភ្លេង។អនុគណៈកម្មការការពារ សន្តិសុខ របៀបរៀបរយ សណ្តាប់ ធ្នាប់សង្គម ចរាចរ សង្រោ្គះបន្ទាន់ និងផ្តល់កម្លំាងចូលរួមក្នុងក្បួនហែ ។ អនុគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ អនុគណៈកម្មការបដិសណ្ឋារកិច្ច និងពិធីការ អនុគណៈកម្មការពិធីការ សាសនា និងព្រះរាជប្រពៃណី អនុគណៈកម្មការគ្រប់គ្រង ហិរញ្ញវត្ថុ និងជីវភាព អនុគណៈកម្មការ ចងក្រង ឯកសារ និងបោះពុម្ពផ្សាយ និងលេខាធិការដ្ឋាន ដែលមានភារកិច្ចជា ច្រើនក្នុងការគាំទ្រ ដល់ព្រះ រាជពិធីនេះ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល