CamNews

Jaguar Land Rover គ្រោងនឹងសម្រេចបច្ចេកវិទ្យាថ្មីដ៏អស្ចារ្យបំផុត អាចដឹងច្បាស់ពីអារម្មណ៍ពិតអ្នកបើកបរ

យានយន្ដ៖ ក្រុមហ៊ុ​នរថយន្ដ Jaguar Land Rover គ្រោងនឹងធ្វើការផលិតប្រព័ន្ធបច្ចេកវិទ្យាថ្មីមួយ ឈ្មោះ​ថា Mind Sense ដែលជាប្រព័ន្ធវិទ្យាសាស្រ្ដទំនើបមួយមានមុខងារសំខាន់បំផុតក្នុងការ វាស់ស្ទង់រំញោច​ខួរក្បាល​របស់មនុស្ស ដែលផ្ដោតសំខាន់លើការបើកបររថយន្ដ។ គម្រោងនៃការផលិត របស់ក្រុមហ៊ុន គឺ​មានបំណងចង់កាត់បន្ថយគ្រោះថា្នក់ចររាចរ ដែលបានកើតមានឡើង តាមរយៈស្ថានភាពអ្នកបើកបរ ទាំង​​ឡាយ ដែលមានសភាព ស្រវឹង តានតឹង អារម្មណ៍មិននឹងនរ និងខ្វះការតាំងចិត្ដបើកបរ ខណៈដែល​កំពុងបញ្ជារថយន្ដ។

អាការៈអ្នកបើកបរ ដែលប្រព័ន្ធ Mind Sense អាចធ្វើការដោយមានប្រសិទ្ធភាព ដូចជា ស្រវឹង ងួយគេង និង អារម្មណ៍រវើរវាយ ក្នុងកំឡុងដែលពួកគេ កំពុងតែបើកបរ ។

ដើម្បីសម្រេចគម្រោងមួយនេះ ក្រុមហ៊ុន Jaguar Land Rover បានសិក្សាលើទ្រឹស្ដីបទមួយប្រភេទហើយ​ ដែលត្រូវបាន អង្គការ​​ NASA បានពិសោធ និង ប្រើប្រាស់ជោគជ័យទាំងស្រុងហើយ​ ចំពោះការអនុវត្ដ​លើ ស្មារតីអ្នកបញ្ជាយន្ដហោះ ។

យោងតាម អ្នកឯកទេសខាងផ្នែកបច្ចេកវិទ្យាទំនើបរបស់ក្រុមហ៊ុន Jaguar Land Rover គឺលោក Dr Wolfgang Epple បានលើកឡើងថា" ប្រសិនជាខួរក្បាលមនុស្ស ត្រូវបានបង្ហាញថា ខ្វះការប្រុងប្រយ័ត្ន និង ងងុយដេកក្នុងកំលុងពេល បើកបរ នៅពេលនោះ ការបញ្ជាចង្កួត និង ការជាន់ហ្គែរថយន្ដ មិនមានភាពនឹងនរនោះឡើយ ។

ចំណែកប្រព័ន្ធបច្ចេកវិទ្យាទំនើបមួយទៀត គឺ Driver Wellness Monitoring (DWM) មានតួនាទីសំខាន់​​​​ដូចគ្នាក្នុងការស្វែងយល់ពី អារម្មណ៍ ការតាំងចិត្ដ និងស្ថានភាពអ្នកបើកបរ ដែល ប្រព័ន្ធមួយនេះ ត្រូវ ធ្វើការទំនាក់ទំនងគ្នាជាមួយ កៅអីរថយន្ដដែលមានភាពស្និតបំផុតជាមួយ អ្នកបញ្ជារថយន្ដ។ សមាសភាពរបស់​វាគឺ ប្រើស៊ែនស័រ (sensor) វាស់ស្ទង់ នឹងអាចចាប់យក​ចង្វាក់បេះដូងរបស់ អ្នកបើក​បរ ខណៈនោះនឹងអាចបង្ហាញច្បាស់ពីអារម្មណ៍ពិតប្រាកដ របស់អ្នកបើបរជាមិនខាន។

ប្រព័ន្ធបច្ចេកវិទ្យាមួយទៀត គឺ Predictive Infotainment Screen (PIS) ដែលធ្វើការសហការជាមួយ ផ្ទាំង​ប៊ត រថយន្ដ ដោយថ្លឹងថ្លែង និង គណនា​ពីសន្ទុះដៃរបស់អ្នកបើកបរ ដែលមានស្ថានភាព លឿន​ យឺត ​ធ្ងន់ និង ស្រាលនាពេលដែល អ្នកបើកបរបញ្ជាចុចលើផ្ទាំងប៊តនោះ ។ អាការៈបែបនេះ ប្រព័ន្ធបច្ចេក​វិទ្យានោះអាចធ្វើការសិក្សាដឹងច្បាស់បានពីអារម្មណ៍ដែលកំពុងតែមានចំពោះអ្នកបើកបរ ។

បច្ចេកវិទ្យាចុងក្រោយបន្ទាប់មួយទៀតគឺ Haptic Accelerator Pedal (HAP) មួយនេះ​គឺធ្វើការស្វែងយល់​តាមរយៈការជាន់ឈ្នាន់ ហ្វាំ្រង ហ្គែ និងអង់យ៉ា រថយន្ដ ខណៈដែលកំពុងតែបើកបរ។ ឧទាហរណ៍ ករណី​ដែល អ្នកបើកបរ ខ្វះការប្រាកដច្បាស់លាស់ ដូចជាការជាន់ ឈ្នាន់ហ្វ្រាំង ហ្គែ និង អង់យ៉ារថយន្ដ ក្នុងកំលុងពេលមួយ ចង់ប្រើល្បឿនលឿន នោះនឹងមានភាពប្រប្រួល នៃអារម្មណ៍ បញ្ជាលើសន្ទុះជើង (ញ័រ ខ្វះការគ្រប់គ្រង) ដោយស្ថានភាពបញ្ជាមិននឹងនរ ។ នេះជាហេតុ ដែលបង្កឲ្យមានគោះថ្នាក់ កើតឡើង។​

ដោយ៖ អឿ អ៊ុយ

ប្រភព៖ carscoops