ភ្នំពេញ៖ សាន សុម៉ាលី ត្រូវបានទស្សនិកជន កត់សម្គាល់ឃើញថា នាងគឺ ជាតារាស្រីមួយដួង ធ្លាប់មានភាពលេច ធ្លោ និងធ្លាប់ទទួលរងការរិះគន់ មិនតិចទេ ទាក់ទងនឹងការសម្ញែងភាព សិចស៊ីស្លៀកពាក់ ខើចលើខើចក្រោម មិនសំចៃដៃ ដើម្បីអួតភ្នែកគេឯង ជាពិសេសក្រុមកន្លង់ប្រុស ៗ មិនខ្វល់ពីការរិះគន់ របស់ទស្សនិកជន អ្នកគាំទ្រឡើយ ។

គេចាំបានថា ពេលកន្លងមក តារាសម្តែងរូបស្អាត បែបសិចស៊ី សាន សុម៉ាលី ធ្លាប់បានបង្ហាញការស្លៀកពាក់ សិចស៊ីខើចខ្លី បញ្ចេញសាច់មិនប្រណីដៃ និងធ្លាប់ទទួលរងការរិះគន់ពី ទស្សនិកជន រហូតដល់នាង ទទួលបានរហស្សនាមថា តារាសិចស៊ីប្រចាំឆ្នាំ ផងដែរ។ ទន្ទឹមនឹងគ្នានេះ កាលពីពេលថ្មីៗកន្លងទៅ នាងក៏ទទួលរងនូវការរិះគន់ ជាថ្មីម្តងទៀត ចំពោះទង្វើផ្គើន ដាក់ទស្សនិកជនអ្នកគាំទ្រទៅលើការស្លៀកពាក់ បញ្ចេញភាពសិចស៊ីសម្ញែង រូបភាពបង្ហោះនៅលើទំព័រសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ។

ថ្មីៗនេះ សាន សុម៉ាលី បានសម្ញែងរូបថតជាច្រើនសន្លឹក បង្ហាញពីការតុបតែងខ្លួន បញ្ចេញសាច់ដើមទ្រូង ជាមួយទឹកមុខ បែបស្រើបស្រាល លេងស្ទីលថ្មី ដើម្បីទាក់ទាញការចាប់អារម្មណ៍ ពីមហាជនក៏ដូចជាមិត្តភក្តិ ក្នុងហ្វេសប៊ុក។ បើទោះបីដឹងថា កន្លងមក នាងធ្លាប់ទទួលរងការរិះគន់ខ្លាំងៗក៏ដោយ ។
ក្រឡេកទៅមើល លើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន របស់តារាសម្តែង សាន សុម៉ាល វិញ ថ្មីៗនេះគេបានប្រទះឃើញនាងបង្ហោះបញ្ចេញនូវរូបថត ថ្មីៗជាច្រើនស្លឹក ក្នុងលក្ខណៈបែបតុបតែងខ្លួន ជានារីសម័យថ្មី ជាមួយឈុតសំពត់ខោអាវរឹបខ្លីៗ បង្ហាញឱ្យឃើញ ពីភាពសិចស៊ីទាក់ទាញ ក្រសែភ្នែកបុរសៗ រាប់រយគូសំឡឹងមើលនាង មិនដាច់ភ្នែកឡើយ។

តាមរយៈរូបភាពទាំងនេះ បានបង្ហាញឱ្យឃើញថា តារាសម្តែងនាង សាន សុម៉ាលី និយមការស្លៀកពាក់សំពត់ខោអាវខើចខ្លីបញ្ចេញ គល់ភ្លៅ រន្ធផ្ចិត និង ដើមទ្រូងទ្រលុកទ្រលន់ជាដើម។ មិនតែប៉ុណ្ណោះ រាល់ការតុបតែងខ្លួនរបស់នាងទាំងប៉ុន្មាន គឺសុទ្ធសឹងតែមានភាពទាក់ទាញការ ចាប់ អារម្មណ៍ពីសំណាក់ មហាជនក្រោយ ពេលបានឃើញរូបភាព ទាំងនោះផុសឡើង។

គេហទំព័រ LookingTODAY នៅមិនទាន់អាចទាក់ទង ទៅកាន់កញ្ញា សាន សុម៉ាលី ដើម្បីឲ្យបក ស្រាយជុំវិញមតិរិះគន់ ពីមហាជន ទៅលើភាពសិចស៊ីរបស់នាង នៅពេលនេះបានទេ ខណៈលេខទូរស័ព្ទដែលនាងធ្លាប់ប្រើ ត្រូវបានបិទ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល