និនចាចុងក្រោយរបស់ ជប៉ុន បញ្ចេញពីអាថ៌កំបំាងហ្វឹកហាត់របស់គាត់ក្នុងនាមជាប្រធានទី ២១
នៃបក្សសម្ពន្ធបានខ្សែស្រឡាយនិនចាមួយដែលអាចរកដានប្រវត្តិសាស្ត្រកាលពីជាង ៥០០ ឆ្នាំ
មុនរបស់វាបាន លោក Jinichi Kawakami ត្រូវបានចាត់ទុកដោយមនុស្សមួយចំនួនថាជាអ្នកថែ
រក្សាចុងក្រោយបង្អស់ដែលនៅមានជីវិតនៃក្រុមចារកម្មសម្ងាត់របស់ប្រទេសជប៉ុន។

Jinichi ប្រាប់ថា "ខ្ញុំគិតថាខ្ញុំត្រូវបានហៅជា និនចាចុងក្រោយ ខណៈដែលប្រាកដជាគ្មាននរណា
ផ្សេងទៀតដែលបានរៀនគ្រប់ជំនាញ ដែលត្រូវបានផ្ទេរដោយផ្ទាល់ពីលោកគ្រូនិនចាអស់រយៈ
ពេលជាងប្រាំសតវត្សរ៍ចុងក្រោយនេះនោះឡើយ"។

គាត់បាននិយាយថា "និនចាប្រាកដជាគ្មានទៀតទេ"។ សព្វថ្ងៃនេះពួកនិនចាត្រូវបានគេចាត់ទុក
ជារឿងប្រឌិត ឬត្រូវបានប្រើប្រាស់ដើម្បីផ្សព្វផ្សាយពីខេត្ត Iga ចម្ងាយ៣៥០គីឡូម៉ែត្រពីទីក្រុង
តូក្យូ ទីក្រុងមួយដែលហ៊ុំព័ទ្ធទៅដោយភ្នំនៅក្បែររាជធានីក្យូតូ ដែលកាលពីមុនធ្លាប់ជាទីជម្រក
សម្រាប់និនចាជាច្រើន។

លោក Jinichi អតីតវិស្វករម្នាក់ដែលបានចាប់ផ្តើមបង្រៀនក្បាច់គុននិនចាអស់រយៈពេលដប់ឆ្នាំ
មកហើយ បាននិយាយថា ប្រវត្តិសាស្ត្រពិតរបស់និនចាគឺជាអាថ៌កំបំាងមួយ។ លោកបាននិយាយ
ថា "មានរូបគំនូរនៃសម្ភារៈមួយចំនួនរបស់ពួកនិនចាទាំងនោះ ប៉ុន្តែយើងតែងតែរកមិនឃើញព័ត៌
មានលម្អិតទាំងអស់ឡើយ"។ "ប្រពៃណីជាច្រើនរបស់ពួកគេត្រូវបានឆ្លងកាត់ដោយការនិយាយ
ដូច្នេះយើងមិនដឹងនូវអ្វីដែលត្រូវបានកែប្រែនៅក្នុងដំណើរការនេះនោះទេ"។

គាត់បាននិយាយថា "យើងមិនអាចសាកល្បងធ្វើឃាត ឬបំពុលនោះទេ។ មិនថាយើងអាចទុកឲ្យ
ការបង្ហាត់បង្រៀនបង្កើតនូវការបំពុលមួយឬយ៉ាងណានោះទេ យើងមិនអាចសាកល្បងធ្វើវាបាន
ឡើយ"។ លោក Jinichi បានជួបពិភពអាថ៌កំបំាងនៃនិនចាជាលើកដំបូងនៅអាយុត្រឹមតែប្រាំមួយ
ឆ្នាំប៉ុណ្ណោះ ប៉ុន្តែមានតែការចងចាំស្រពិចស្រពិលប៉ុណ្ណោះអំពីការជួបលោកគ្រូរបស់គាត់ លោក
Masazo Ishida ជាលើកដំបូង ដែលជាបុរសម្នាក់ស្លៀកពាក់ជាលោកសង្ឃពុទ្ធសាសនា។

លោកបាននិយាយថា "ខ្ញុំបានបន្តហ្វឹកហាត់ដោយមិនដឹងនូវអ្វីដែលខ្ញុំបាននឹងកំពុងធ្វើនោះទេ។
ក្រោយមកជាយូរ ទើបខ្ញុំបានដឹងថា ខ្ញុំកំពុងហាត់ក្បាច់គុននិនចា"។

លោក Jinichi បាននិយាយថា ការហ្វឹកហាត់នេះមានចាប់តាំងពីជំនាញផ្នែករាងកាយនិងចិត្តរហូត
ដល់ការសិក្សាគីមីវិទ្យា អាកាសធាតុ និងចិត្តវិទ្យា។ គាត់បាននិយាយថា "ខ្ញុំហៅក្បាច់គុននិនចាថា
បច្ចេកទេសដែលនៅមានគ្រប់លក្ខណៈ" ប៉ុន្តែវាមានប្រភពដើមមកពីជំនាញសង្គ្រាមដូចជា ការ
ស៊ើបការណ៍សម្ងាត់ និងការវាយប្រហារដោយលបឆ្មក់។ "សម្រាប់ការសញ្ជឹងគិត ខ្ញុំបានសម្លឹង
មើលខ្សែអំបោះរបស់ទៀនមួយដើម រហូតទាល់តែខ្ញុំបានទទួលអារម្មណ៍ថាខ្ញុំបានស្ថិតនៅក្នុង
វា។ខ្ញុំក៏ហាត់ស្តាប់សម្លេងម្ជុលធ្លាក់នៅលើកម្រាលឥដ្ឋផងដែរ"។

គាត់បានឡើងជញ្ជាំង លោតពីទីខ្ពស់ៗ និងបានរៀនពីរបៀបលាយសារធាតុគីមីដើម្បីបង្កការផ្ទុះ
និងផ្សែង។ គាត់បាននិយាយថា "ខ្ញុំក៏ត្រូវតម្រូវឲ្យទ្រាំ និងកំដៅ ភាពត្រជាក់ រួមទាំងការឈឺចាប់
និងភាពស្រេកឃ្លានផងដែរ។ ការហ្វឹកហាត់នេះសុទ្ធតែលំបាកនិងឈឺចាប់។ វាមិនមែនលេងសើច
នោះទេ ប៉ុន្តែខ្ញុំមិនបានគិតច្រើនទេថា ហេតុអ្វីខ្ញុំកំពុងធ្វើវា។ ការហ្វឹកហាត់ត្រូវបានធ្វើឡើងទុកជា
ផ្នែកមួយនៃជីវិតរបស់ខ្ញុំ"៕

ដោយ៖ វិបុល
ប្រភពពី៖ heraldsun