ព័ត៌មានកីឡា ៖ កីឡាករខ្សែបម្រើររបស់ Arsenal ឈ្មោះ Mesut Ozil ដែលទទួលរងបបួសជើងយ៉ាងធ្ងន់ធ្ងរកាលពីប្រកួតជាមួយ Chelsea ក្នុងខែតុលា ពេលនេះបានជាសះស្បើយ ហើយនិងវិលត្រលប់មកផ្ដល់ក្ដីញញឹមដល់ ក្រុមសាជាថ្មី។

ក្រោយពីទទួលរងគ្រោះថ្នាក់ ហើយក្រុមត្រូវចាញ់ក្នុងកណ្ដាប់ដៃសត្រូវទៀតនោះ Mesut Ozil បានបាត់បង់ឱកាសចូលប្រកួតជាច្រើនលើកទៀតផង ។ ការបរាជ័យម្ដងនេះ កីឡាករពិតមានការឈឺចាប់ សោកស្ដាយជាខ្លាំង មិនគួរឡើយថា Arsenal ត្រូវធ្លាក់ក្នុងស្ថានភាពបែបនេះទាល់តែសោះ ដោយកន្លងមក ភាពរឹងមាំនិង គោលជំហររបស់ក្លឹបស្ទើតែគ្មានក្រុមណាអាផ្ដួលបាន។

បង្ហាញពីសេចក្ដីសោកស្ដាយ និងការឈឺចាប់ Mesut Ozil បាននិយាយយ៉ាងតឹងទ្រូងថា គាត់ខំប្រឹងធ្វើការហ្វឹកហាត់ជារៀងរាល់ថ្ងៃស្ទើតែមិនមានពេលសម្រាកឡើយ ដើម្បីឲ្យការលេងរបស់គាត់កាន់តែមានភាពរីកចម្រើន និង សុខភាពរឹងមាំ ។ ដំបូងឡើយរបួសរបស់គាត់ គឺគាត់យល់ថា ប្រហែលជាចូលរដូវកាលថ្មីទើបអាចជាសះស្បើយ ហើយអាចលេងបាន ប៉ុន្ដែ ពេលនេះ មិនចាំបាច់ប្រើពេលដល់ថ្នាក់ហ្នឹងឡើយ ដោយគាត់អាចនិងមានលក្ខណៈប្រសើរឡើងវិញមុនថ្ងៃប្រកួតទៅហើយ។

ក្រុម Arsenal ទាំងមូលក៏បានចាប់ផ្ដើមញញឹមសាជាថ្មីក្រោយ បានឮដំណឹងដ៏ល្អនេះ ។

ដោយ៖ អឿ អ៊ុយ
ប្រភព៖ dailystar