ព័ត៌មានអន្តរជាតិ ៖ វេលាមុននេះបន្តិច ទំព័រសារព័តមានចិន ឆៃណាដេលី បានចុះផ្សាយ នូវសម្រង់ អត្ថបទសារព័ត៌មានអោយដឹងថា បុរសនាក់ បានបើកការវាយប្រហារ ដោយបានចាក់ ក្មេងជាសិស្ស សាលាបឋម ក្នុងក្រុង Macheng នាខេត្តភាគកណ្តាលប្រទេសចិន ខេត្ត Hubei អោយរបួស កាលពី ថ្ងៃអង្គារ ម្សិលមិញ ស្របពេលដែលជនរងគ្រោះ ជាក្មេងតូចៗ ទាំង ៨ រូបនោះ កំពុងតែសម្រាកព្យា បាល នៅឯមន្ទីរពេទ្យ ក្នុងស្រុកមួយកន្លែង ខណៈគ្មានរបាយការណ៍ បញ្ជាក់ថា មានមនុស្សស្លាប់ នោះទេ ។

ក្នុងចំណោម ជនរងគ្រោះ ៨ នាក់ សិស្សសាលាម្នាក់ បានទទួលរងរបួសធ្ងន់ ខណៈ ៧ នាក់ផ្សេង ទៀតរងរបួសស្រាល ។ សេចក្តីរាយការណ៍ បញ្ជាក់ថា បុរសនាក់ បានសម្រុកចូលទៅកាន់សាលា បឋមមួយកន្លែង មានឈ្មោះ Wulidun elementary school ខណៈដៃប្រដាប់ ដោយកាំបិត រួចធ្វើការ វាយប្រហារសិស្សានុសិស្សតែម្តង ។

ភ្លាមៗនោះ ខណៈពេលមានការវាយប្រហារ ក្រុមមន្រ្តីប៉ូលីស ប្រចាំតំបន់ ក៏ទទួលបានទូរស័ព្តប្តឹង ថាមានការវាយប្រហារ យ៉ាងដូច្នេះ ដោយធ្វើបទអន្តរាគមន៍ ជាបន្ទាន់ និង ទាន់ពេលវេលា ជនដៃ ដល់ ជាបុរសវ័យ ៣៥ ឆ្នាំ ត្រូវសមត្ថកិច្ច ចាប់ឃាត់ខ្លួនបាន នៅកន្លែងកើតហេតុ វេលាម៉ោង ១២ និង ២៨ នាទី ថ្ងៃត្រង់ ថ្ងៃអង្គារ ស្របពេលដែល មូលហេតុ ដែលនាំអោយមានការវាយប្រហារលើក នេះ គឺស្ថិតនៅក្រោមការតាមដានស៊ើបអង្កេត នៅឡើយ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ឆៃណាដេលី