CamNews

យ៉ែម សំអូន បង្ហាញ​វិប្បដិសារី ក្រោយ​ផ្ទុះជម្លោះ​ជាមួយ​ភរិយា

ភ្នំពេញ៖ ក្រោយពីគូស្វាមីភរិយា ត្រូវបានគេដាក់រហស្សនាមថា ជាគូស្នេហ៍គំរូលោក យ៉ែម សំអូន និងអ្នកនាង យ៉ាន លីនដា បានផ្ទុះជម្លោះក្តៅគគុក រហូតដល់ប្រើអំពើហិង្សាវាយប្រហារ ភរិយារបស់ខ្លួនយ៉ាងដំណំ កាលពីថ្ងៃទី២៧ ខែមេសា កន្លងទៅរួច មិនទាន់បានប៉ុន្មានផង លោកក៏ត្រូវបានភរិយាជាទីស្រឡាញ់ ដាក់ពាក្យប្តឹងលែងលះតាមផ្លូវច្បាប់ និងប្រកាសប្រគល់ទ្រព្យសម្បត្តិ គ្រប់យ៉ាង ឲ្យទៅលើកជាថ្នូរនឹងការលែងលះ ។ ទាក់ទងទៅនឹងការលេចឮព័ត៌មាននេះ ត្រូវបានម្ចាស់សាម៉ីខ្លួនលោក សំអូន រំលេចសារក្នុងបំណងលួងលោមចិត្ត ភរិយាឲ្យត្រូវរ៉ូវគ្នាកុំជ្រើសយកផ្លូវបែកបាក់គ្នា និងសុំទោសទៅដល់ឪពុកម្តាយក្មេក និងកូនស្រីរបស់លោកផងដែរ ។

តាមរយៈសារមួយ ដែលតារាសម្តែង និងជាតារាបង្ហាញម៉ូដលោក យ៉ែម សំអូន បង្ហោះនៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook ផ្ទាល់ខ្លួនរបស់លោកបានសរសេរថា «លិខិតសូមអភ័យទោស សូមជម្រាបសួរពុកម៉ែ បងប្អូនទាំងអស់គ្នា ខ្ញុំបាទ យ៉ែម សំអូន ជាសិល្បករមួយរូប ដែលបានបម្រើ ក្នុងវិស័យសិល្បៈនេះជិត២០ឆ្នាំមកហើយ ដែលបានបង្កបញ្ហាក្នុងគ្រួសារ ដែលជាបញ្ហាដ៏ធំមួយ នៅក្នុងជីវិត ដោយមិនបានត្រិះរិះពិចារណា ហើយសារសុំទោសខ្ញុំ បានត្រៀមមកជាយូរហើយ ប៉ុន្តែព្យុះព័ត៌មានច្រើនហួស ខ្ញុំក៏សម្រេចចិត្តដកថយមួយរយៈ ។ ជាដំបូងខ្ញុំសូមការផ្តល់ នូវអភ័យទោស និងសូមទោសដោយស្មោះ អស់ពីដួងចិត្ត ពីសំណាក់លោកឪពុក មាស យ៉ាន ព្រមទាំងអ្នកម្ដាយ ម៉ិន ពេជ្រ នូវកំហុសរបស់កូនហើយ ដែលធ្វើឲ្យលោកទាំងពីរខឹង យ៉ាងខ្លាំង..» ។

ប្រភពពីលិខិតរបស់លោក បានប្រាប់ឲ្យដឹងទៀតថា «ចំពោះរឿងនេះហើយ ក៏សូមការអភ័យទោស ប្រព័ន្ធសំលាញ់របស់បងផងដែរ យ៉ាន លីនដា ដែលមានកំហុសទៅលើអូន ហើយនឹង សូមទោសកូនស្រីសំណព្វចិត្តប៉ាផងដែរ ក៏ចង់ប្រាប់ថា ភាពឆេវឆាវ ដែលបងប្រព្រឹត្តខុស ហើយអូនក៏ដឹងបងមិនមានចេតនា ធ្វើបាបអូនទេ តែនេះជាការប្រកែកគ្នាមួយដែល ធ្វើឲ្យបងមានការជ្រុល ជ្រួសទៅលើរូបអូន ។ បងសូមទោស ចំពោះរាល់កំហុសនេះ បងពិតជាមានវិប្បដិសារីខ្លាំងណាស់ នៅក្នុងជីវិតហើយ ចំពោះរឿងដែលកន្លងមកមានតែ ក្រុមគ្រួសាយើងទេ ដែលដឹងពីការពិត រឿងផ្សេងៗទៀត វាគ្រាន់តែជាពាក្យចចាមមរ៉ាម ដែលមិនមែនជាការពិត បងហ៊ានស្បថ ចុងក្រោយ កូនសូមទទួលកំហុសគ្រប់យ៉ាង ដែលធ្វើឲ្យប៉ា និងម៉ាក់ ខកបំណង សូមទោសប្រពន្ធសំឡាញ់ និងកូនស្រីផងដែរ ហើយក៏ចង់ប្រាប់ថា បងពិតជាស្រឡាញ់អូន និងកូនស្មោះអស់ពីដួងចិត្ត ដែលគ្មានអ្វីកាត់ថ្លៃបាន ហើយកន្លងមកការខិតខំប្រឹងប្រែង ពុះពារ គ្រប់ឧបសគ្គ ក្នុងការងារទាំងអស់ទាំងបង និងអូនគឺដើម្បីតែអូន កូន និងក្រុមគ្រួសារយើងតែប៉ុណ្ណោះ ហើយចង់ប្រាប់ថា មនុស្សយើងកើតមកគ្រប់គ្នា តែងតែមានកំហុស ដើម្បីបញ្ជាក់ទង្វើ និងទឹកចិត្តរបស់បង ហើយក៏សូមទោសបងប្អូនពុកម៉ែ បណ្តាអ្នកគាំទ្រទាំងអស់ផងដែរ នូវទោសកំហុសមួយនេះ...» ។

បើទោះជាពេលនេះតារាប្រុសរូបនេះ បានបញ្ចេញសារលិខិត សុំទោសអង្វរសុំទោសភរិយា និងឪពុកម្តាយក្មេកក៏ដោយ តែភាគីខាងភរិយា នៅមិនទាន់ បានចេញមុខឆ្លើយតប ឬទទួលយកការសុំទោស ពីស្វាមីនៅឡើយទេ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល