ស្ត្រីកុលសម្ព័ន្ធ Maasai ក្នុងប្រទេសកេនយ៉ា មិនមានសិទ្ធិយកស្វាមីតាមចិត្តនោះទេ ពួកគេភាគច្រើនមានគូស្រករទៅតាមការរៀបចំផ្គូផ្គងពីចាស់ទុំ។ ចំណែកពួកបុរសវិញ បើមានសត្វ
ចិញ្ចឹមកាន់តែច្រើន នឹងអាចយកប្រពន្ធបានកាន់តែច្រើន។

កុលសម្ព័ន្ធ Maasai រស់នៅលើតំបន់វាលស្មៅដ៏ធំមួយ ជុំវិញជ្រលងភ្នំ Great Rift នៅប្រទេស
កេនយ៉ា។ នៅក្នុងតំបន់នេះ មានអាកាសធាតុល្អ ដីមានជីជាតិ ហើយស្មៅ និងរុក្ខជាតិក៏លូត
លាស់យ៉ាងខៀវខ្ចី ដូច្នេះ វាជាកន្លែងដ៏ទាក់ទាញសម្រាប់សត្វស៊ីស្មៅជាអាហារ។

ជនជាតិនេះ រស់នៅដោយប្រមូលផ្ដុំគ្នាជាភូមិ ហើយផ្ទះរបស់ពួកគេ មានលក្ខណៈតូចល្មម ធ្វើ
អំពីលាមកគោក្របី បូកទៅលើរុក្ខជាតិ ដោយយល់ថា លាមកគោនឹងជួយដេញសត្វចង្រៃមិន
ឱ្យចូលមកបៀតបៀន។

កុលសម្ព័ន្ធ Maasai មានទម្លាប់ផឹកឈាមស្រស់ នៅពេលពួកគេសម្លាប់សត្វ។ ពួកគេជឿថា
ឈាមស្រស់គឺជារបស់ប៉ូវ ដូច្នេះ អ្នកដែលបានផឹកឈាមស្រស់ច្រើន គឺជាអ្នកក្លាហាន។

បុរសក្នុងកុលសម្ព័ន្ធនេះ តែងខ្វះធ្មេញលើ ពីមុខ មួយៗដូចគ្នា។ ពេលឈានដល់វ័យកម្លោះ
បណ្ដាបុរសត្រូវបានហៅឱ្យទៅជុំគ្នា នៅវាលធំ ហើយមេកុលសម្ព័ន្ធនឹងដកធ្មេញកម្លោះទាំង
នោះដោយផ្ទាល់ដៃ។ នេះត្រូវបានចាត់ទុកថា ជាពិធីបុណ្យបំពេញវ័យដ៏សំខាន់មួយ។ ក្រោយ
ពីបានកាច់ធ្មេញ កម្លោះទាំងនោះចាប់ផ្ដើមមានសិទ្ធិសម្រេចជោគវាសនារបស់ខ្លួន។ បើសិន
បុរសណាម្នាក់ មិនទាន់កាច់ធ្មេញ ចេះត្រចៀក ពួកគេនឹងត្រូវបានគេចាត់ទុកថា មិនទាន់ពេញ
វ័យ ហើយស្រីៗក៏នឹងមិនយកភ្នែកមើលនោះដែរ។

រីឯស្រីភេទវិញ ពួកគេតែងតែកោរសក់្យត្រងោល និងពាក់គ្រឿងអលង្ការច្រើនប្រភេទដែល
មានចម្រុះពណ៌។ គ្រឿងអលង្ការនៅលើរាងកាយ នឹងប្រាប់អ្នកអំពីអាយុ និងថ្នាក់ ឬងាររបស់
ស្ដ្រីម្នាក់ នៅក្នុងគ្រួសារ។ អាយុដែលត្រូវយកប្ដីរបស់ស្ដ្រីជនជាតិនេះ គឺចាប់ពី ១៣ ដល់
១៦ឆ្នាំ។

កុលសម្ព័ន្ធ Maasai នៅតែរក្សាទម្លាប់យកប្រពន្ធច្រើន។ បុរសម្នាក់អាចយកប្រពន្ធយ៉ាងច្រើន
តាមចិត្ត ឱ្យតែមានសត្វចិញ្ចឹមច្រើន។ សត្វចិញ្ចឹមគឺជាជំនូនសម្រាប់អាពាហ៍ពិពាហ៍របស់
ពួកគេ។

ពិធីរៀបការរបស់ពួកគេ ត្រូវបានធ្វើឡើងដូចទៅនឹងពិធីបុណ្យធំ។ មនុស្សទាំងអស់ក្នុងភូមិ ត្រូវបានអញ្ជើញឱ្យមកចូលរួមពិធីជប់លៀងថ្ងៃអាពាហ៍ពិពាហ៍។

ក្រោយពីរៀបការ និងមុនពេលទៅផ្ទះខាងប្ដី កូនក្រមុំតែងត្រូវបានចាស់ទុំ ដាក់ដើមស្មៅខ្ចីមួយ
ដើម នៅពីមុខដើមទ្រូង ដែលតំណាងឱ្យសុភមង្គល និងស្រស់ស្រាយ។ ក្នុងពិធីរៀបការ
បុរសជាឪពុកបង្កើត នឹងស្ដោះទឹកមាត់លើក្បាលកូនស្រីខ្លួន ជំនួសឱ្យពាក្យជូនពរ៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ travelplusstyle