កូរ៉េ៖ CL តារាចម្រៀង កំពុងលេចធ្លោជាងគេ នៅកូរ៉េ និងនៅប៉ែកអ៊ឺរុបផងនោះ បានជាប់ឈ្មោះ ជាមនុស្ស ដែលមានឥទ្ធិពលបំផុត ក្នុងចំណោមតារាល្បីៗ ១០០នាក់លើលោក ។

ព័ត៌មានពី Allkpop និង YG បានឲ្យដឹងដូចគ្នា នៅថ្ងៃទី២៦ខែមីនាឆ្នាំ២០១៥នេះថា Time 100 បានធ្វើបោះឆ្នោតជ្រើសរើស មនុស្សដែលមានឥទ្ធិពលបំផុត លើលោក ក្នុងនោះ មេក្រុម 2NE1 តារាសម្រៀងដ៏ល្បីល្បាញ CL ដែលមានឈ្មោះពេញ Lee Chaelin ឈរនៅលំដាប់ខ្ពស់ បំផុត ក្នុងចំណោមតារាទាំង១០០នាក់ ដែលទស្សនាវដ្តី អាមេរិកTIME បានធ្វើការជ្រើសរើស ដែលនាង បានលទ្ធផលរហូតដល់ 8.7 ភាគរយ ពីការបោះឆ្នោតគាំទ្រ ខណៈតារាល្បីៗផ្សេងទៀត ដូចជា Lady Gaga បានត្រឹមតែ 4.1 ភាគរយ និងបន្តបន្ទាប់ទៀត មាន Beyoncé, Rihanna, Taylor Swift, និង Emma Watson, ។

តារាវ័យ២៤ឆ្នាំ CL ជាតារាកូរ៉េទីបី ដែលបានជាច់ឈ្មោះក្នុង TIME 100 បន្ទាប់ពី Rain និងPSY ដែលបានជាប់កាលពីឆ្នាំមុនៗ ។ លទ្ធផលយ៉ាងណាទៀតនោះ ទស្សនាវដ្តី TIME នឹងប្រកាសនៅថ្ងៃទី១៦ ខែមេសា ខាងមុខនេះ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល