ដោយសារតែប្រើប្រាស់ថ្មមានចំណុះធំឡើងរហូតដល់ ១១.៧០០ mAh (ខ្ពស់ជាងពីរដងបើ
ធៀបជាមួយកំណែ iPad 2) ហេតុដូច្នេះហើយទើបឧបករណ៍ Tablet ជំនាន់ទី ៣ របស់ Apple
ត្រូវការរយៈពេលរហូតដល់ ៦ ម៉ោងទើបអាចសាកថ្មបានពេញ។
តាមការពិសោធន៍របស់ PC World បានអោយដឹងថា New iPad របស់ Apple ទាមទារពេល
វេលាដ៏យូរបំផុតមួយដើម្បីអាចសាកថ្មបានពេញបើធៀបជាមួយគូរប្រជែងផ្សេងៗដំណើរការ
ដោយប្រព័ន្ធប្រតិបត្តិការ Android និងបើតាមលទ្ធផលនៃការពិសោធន៍នោះ បង្ហាញអោយ
ឃើញថាបន្ទាប់ពី New iPad នេះគឺរាល់គំរូសមិទ្ធិផល Galaxy Tab 10.1 របស់ Samsung ស្ថិត
នៅលំដាប់ទី ២ ដែលត្រូវការរយៈពេលឡើងរហូតដល់ ៥,៨ ម៉ោង។
គួរអោយចាប់អារម្មណ៍បំផុតទៀតនោះ គឺរាល់សមិទ្ធិផលឧបករណ៍ Tablet ទាំងឡាយដែល
ត្រូវបានយកមកធ្វើពិសោធន៍បង្ហាញថា ឧបករណ៍ Asus Transformer Prime ដែលប្រើប្រាស់
ថ្មមានចំណុះប្រហាក់ប្រហែលគ្នានឹង Samsung Galaxy Tab 10.1 ដែរ ប៉ុន្តែស្រាប់តែត្រូវការ
រយៈពេលត្រឹមតែ ២,៧ ម៉ោងប៉ុណ្ណោះដើម្បីសាកថ្មអោយពេញ។
Thrive ដែលត្រូវបានគេចាត់ទុកថាជាឧបករណ៍ Tablet មានកំរាស់ស្តើងបំផុតក្នុងពិភពលោក
របស់ Toshiba (កំរាស់ត្រឹមតែ ៧,៧ មីលីម៉ែត្រ) ត្រូវការរយៈពេលខ្លីបំផុតត្រឹមតែ ២,៥ ម៉ោង
ប៉ុណ្ណោះដើម្បីសាកថ្មពេញដោយសារតែថ្មមានចំណុះទាបត្រឹមតែ ២.០៣០mAh ។
ដោយឡែកបើយោងតាមការពិសោធន៍មួយផ្សេងទៀតរបស់ទំព័រ Cnet អោយដឹងថា iPad ថ្មី
របស់ Apple នេះអាចប្រើប្រាស់បានរយៈពេលរហូតដល់ ១២,៨ម៉ោងឯណោះ ដែលបានយូរ
ជាងគូរប្រជែងរបស់ខ្លួនគឺ Asus Transfomer Prime (៩,៨ ម៉ោង)ទៅទៀត និងគ្រាន់តែចាញ់
iPad 2 (១៤,២ ម៉ោង) ប៉ុណ្ណោះ៕
ប្រភព៖ Latestmobilereviews
ដោយ៖ រស្មី